ព័ត៌មានអន្តរជាតិ

លោក Trump បដិសេធអំពីរបាយការណ៍ដែរថា សហរដ្ឋអាមេរិកកំពុងខ្វះខាត គ្រាប់មីស៊ីលធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធថា យោធាអាមេរិក កំពុងជួបបញ្ហានឹងគ្រាប់រំសេវខ្វះខាត ខណៈដែលខ្លួននៅតែបន្តសង្រ្គាមជាមួយអ៊ីរ៉ង់។

ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលការផ្អាកដ៏កម្រមួយនៅក្នុងការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទី៣បន្ទាប់ពីមានរបាយការណ៍ ស្តុកគ្រាប់មីស៊ីលសម្រាប់ស្ទាក់ចាប់ធ្លាក់ ដល់កម្រិតទាបមួយនិង កំពុងបង្ខំមានការពន្យាពេលធ្វើសង្គ្រាមបែបនេះ។

កាលពីថ្ងៃអាទិត្យ កាសែត New York Times និង Wall Street Journal បានរាយការណ៍ថា លោក Trump បានផ្អាកការវាយ ប្រហារថ្មីដ៏សំខាន់មួយលើប្រទេសអ៊ីរ៉ង់ ជុំវិញការព្រួយបារម្ភថាមន្ទីរបញ្ចកោណ កំពុងមានកម្រិតទាបលើមីស៊ីលការពារដែនអាកាស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ WSJ លោក Trump បានរុញច្រានការអះអាងនេះ ដោយនិយាយថា៖ យើងមានគ្រាប់បែកច្រើនជាង
អ្នកទាំងអស់នៅលើពិភពលោក ហើយលើសពីអ្វីដែលយើងត្រូវការ។ យ៉ាងណាក្តីលោក Trump ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top