លោក Zelensky បង្ហាញបំណង ចង់សាងសង់រោងចក្រផលិតដ្រូន បន្ថែមទៀត នៅក្នុងប្រទេសអង់គ្លេស
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បាននិយាយថា អ៊ុយក្រែនចង់ឱ្យចក្រភព អង់គ្លេសជួយខ្លួនសាងសង់រោងចក្រដ្រូនថ្មី ដ៏ធំនៅលើទឹកដីអង់គ្លេស ដែលអាចបាញ់ចម្ងាយដល់ទៅរាប់ពាន់ គីឡូម៉ែត្របានឆ្ងាយមីស៊ីលរបស់រុស្ស៊ី។
លោកZelensky បានលើកឡើងគំនិតនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sky News ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ មុនដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីថ្មី របស់ចក្រភពអង់គ្លេស Andy Burnham ខណៈពេលដែលដាក់វាជា
ការទូទាត់សងសម្រាប់ការបណ្តុះបណ្តាលនិងការគាំទ្រដែលបានផ្តល់ឱ្យទីក្រុងគៀវនាពេលកន្លងមក ។
លោកបាននិយាយទៀតថាគាត់ចង់ធ្វើកិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើកជាមួយចក្រភពអង់គ្លេស ដោយបន្ថែមថា យើងត្រៀមខ្លួនរួចជាស្រេច
ដើម្បីចែករំលែកបទពិសោធន៍ទាំងអស់របស់យើងជាមួយចក្រភពអង់គ្លេស ហើយខ្ញុំសង្ឃឹមថាចក្រភពអង់គ្លេសនឹងធ្វើដូចគ្នា ដូច្នេះយើងត្រូវធ្វើឱ្យកិច្ច
ព្រមព្រៀងយន្តហោះគ្មានមនុស្សបើកនេះខ្លាំង ។
ទោះជាយ៉ាងណាក៏ដោយ លោកមិនបានរៀបរាប់លម្អិតអំពីការកំណត់ពេលវេលា មាត្រដ្ឋាន អ្នកម៉ៅការដែលអាចមាន ឬស្ថាប័នណាមួយដែលផ្តល់ហិរញ្ញប្បទាន
ដល់កិច្ចខិតខំប្រឹងប្រែងនោះទេ ដោយសារប្រទេសទាំងពីរកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុដូចគ្នា។
គួរឲ្យដឹងដែរថានៅអង់គ្លេសកាលពីខែកុម្ភៈ ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់អ៊ុយក្រែន Ukrspecsystems បានបើកនៅ Suffolk ជាមួយនឹង
ការវិនិយោគ ដែលបានប្រកាសថា ២០០ លានផោន ឬ២៦៦ លានដុល្លារដែលមានមនុស្សរហូតដល់ ៥០០នាក់ជាកម្មករធ្វើការនៅទីនោះ៕
ប្រែសម្រួល៖ស៊ុនលី









