ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា និងចិន ចាប់ផ្តើមដំណើរការធ្វើពាណិជ្ជកម្ម តាមព្រំដែនឡើងវិញ

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសឥណ្ឌា និងចិននឹងចាប់ផ្តើមពាណិជ្ជកម្ម តាមព្រំដែនឡើងវិញចាប់ពីថ្ងៃទី ១ ខែសីហា ដែលជាជំហានមួយទៀត ក្នុងការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសយក្សអាស៊ីនេះ។

ពាណិជ្ជកម្មតាមព្រំដែនតាមរយៈតំបន់ Nathu La Pass នឹងបន្តឡើងវិញនៅថ្ងៃសៅរ៍ ពោលគឺមានរយៈ៦ឆ្នាំហើយបន្ទាប់ពីវាត្រូវបាន ផ្អាកបន្ទាប់ពីការរាតត្បាត Covid-19 ។ ពិធី​បើក​ឡើង​វិញ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ទាំង​សងខាងផងដែរ។

ការបន្តពាណិជ្ជកម្មឡើងវិញត្រូវបានគេរំពឹងថានឹងជំរុញពាណិជ្ជកម្មឆ្លងដែន ផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករដែលបានចុះបញ្ជី ប្រតិបត្តិករ
ដឹកជញ្ជូន និងអាជីវកម្មសម្ព័ន្ធមិត្ត។ Nathu La លាតសន្ធឹងលើវិថីសូត្រ Silk Road ដែលជាបណ្តាញផ្លូវពាណិជ្ជកម្មបុរាណដែលតភ្ជាប់
អាស៊ីជាមួយអាស៊ីខាងលិច និងអឺរ៉ុប។

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ពាណិជ្ជកម្មតាមព្រំដែននេះបានចាប់ផ្តើមនៅឆ្នាំ ១៩៩២និងត្រូវបានផ្អាក
នៅឆ្នាំ២០២០ ក៏នឹងចាប់ផ្តើមឡើងវិញផងដែរ។ រដូវកាលជួញដូរបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ខែមិថុនា ប៉ុន្តែការ
បន្តពាណិជ្ជកម្មឆ្លងព្រំដែនត្រូវបានពន្យារពេលដោយសារការងារត្រៀមរៀបចំធ្វើឡើងដោយភាគីទាំងពីរ៕

ប្រែសម្រួល៖ស៊ុនលី

To Top