លោក Trump គម្រាមសាជាថ្មី នឹងធ្វើប្រតបត្តិការយោធាកាន់តែខ្លាំងក្លា ជាងនេះប្រសិនបើការចរចា ជាមួយនឹងអ៊ីរ៉ង់ នឹងមិនទទួលជោគជ័យទេនោះ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកបាន សម្រេចចិត្តផ្អាកការវាយប្រហារ របស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ ដើម្បីផ្តល់ឱកាសឱ្យការចរចាមួយផ្សេងទៀត ខណៈដែលលោកព្រមានថា លោកអាចបញ្ជាឱ្យចាប់
ផ្តើមការវាយប្រហារឡើងវិញ ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ មួយជាមួយសារព័ត៌មានអនឡាញ Axios របស់សហរដ្ឋអាមេរិកថា ៖ យើងកំពុងពិភាក្សាយ៉ាងស៊ីជម្រៅជាមួយអ៊ីរ៉ង់ ។
ប្រសិនបើពួកគេមិនដំណើរការទេ យើងនឹងត្រឡប់ទៅរកសកម្មភាពយោធាដ៏ខ្លាំងក្លាវិញ។
នៅពេលសួរថា តើលោកសុខចិត្តផ្តល់ការទូតដល់ពេលណានោះ លោកបានមានប្រសាសន៍ថា ៖មិនមានពេលវេលាច្រើនទេ វាទៅលឿនឬអត់ទាល់តែសោះ។
លោក Trump បាននិយាយថា លោកបានសម្រេចចិត្តផ្អាក ការធ្វើការវាយប្រហារគ្នានៅថ្ងៃសុក្រ ដោយសារតែប្រទេសដែលកំពុងសម្រុះ សម្រួលក៏ដូចជាប្រទេសផ្សេងទៀត
នៅក្នុងតំបន់ បានស្នើឱ្យលោកផ្តល់ឱកាស ឱ្យមានការពិភាក្សាជាមួយអ៊ីរ៉ង់ម្តងទៀត។
យ៉ាងណាក្តីយោងតាមរបាយការណ៍ចុងក្រោយ បានបញ្ជាក់ថាការចរចាររវាងប្រទេសអូម៉ង់ និងអ៊ីរ៉ង់បានដំណើរការទៅមុខ ទោះបីជាមិនមានកិច្ចព្រមព្រៀងណា មួយត្រូវបានឈានដល់ក៏ដោយ ៕
ប្រែសម្រួល៖ស៊ុនលី









