ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Bloomberg News ៖ មន្ត្រីគយអាមេរិក ធ្វើការត្រួតពិនិត្យលើរោងចក្រ ពាក់ព័ន្ធនឹងប្រទេសចិន នៅក្នុងប្រទេសវៀតណាម

បរទេស៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg News កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអ្នកដែលស្គាល់ពីបញ្ហានេះ បានឱ្យដឹងថា មន្ត្រីគយសហរដ្ឋអាមេរិកបានធ្វើការត្រួតពិនិត្យលើរោងចក្រពាក់ព័ន្ធនឹងប្រទេសចិននៅក្នុងប្រទេសវៀតណាម ។

យោងសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ថា របាយការណ៍របស់ Bloomberg បានឱ្យដឹងថា អ្នកត្រួតពិនិត្យបានពិនិត្យឯកសារ ប្រភពវត្ថុធាតុដើម និងដំណើរការផលិតកម្ម ដើម្បីកំណត់ថាតើកម្រិតតម្លៃបន្ថែម មានប៉ុន្មានមុនពេលនាំចេញទៅកាន់សហរដ្ឋអាមេរិក ។ របាយការណ៍បានបន្តថា អ្នកត្រួតពិនិត្យក៏បានពិនិត្យមើលផងដែរ នូវការរំលោភបំពានសិទ្ធិកម្មសិទ្ធិបញ្ញាកម្មវិធីកុំព្យូទ័រ (software IP) ដែលអាចកើតមាន។

យោងតាម Bloomberg , ទោះបីជាមានការព្រួយបារម្ភថា សហរដ្ឋអាមេរិកនឹងដំឡើង និងពង្រីកពន្ធគយប្រឆាំងនឹងវៀតណាមក៏ដោយ ក៏មិនមានភស្តុតាងសំខាន់ណាមួយដែលបង្ហាញថា ទំនិញចិនត្រូវបានដឹកជញ្ជូនឆ្លងកាត់ប្រទេសនេះដោយខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិកនោះទេ។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀង ផ្ទាត់របាយការណ៍នេះបានទេ។ ការិយាល័យគយ និងការពារព្រំដែន សហរដ្ឋអាមេរិកមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។
ប្រែសម្រួលៈ ណៃ តុលា

To Top