របាយការណ៍ ៖ ចិនបន្ថែមការចោទ ប្រកាន់មេក្លោងបណ្តាញឆបោក ដែលត្រូវបានចោទប្រកាន់ លោក ចិន ហ្ស៊ី ដែលអាចនឹងត្រូវកាត់ទោស ប្រហារជីវិត
បរទេស៖ បុគ្គលដែលត្រូវបានចោទប្រកាន់ថាជាមេក្លោងបណ្តាញឆបោក លោក ចិន ហ្ស៊ី (Chen Zhi) ប្រឈមមុខនឹងទោសប្រហារជីវិត ដោយសាររដ្ឋអាជ្ញាចិន បានបន្ថែមបទចោទប្រកាន់ពីបទបង្ករបួសស្នាម ដោយចេតនាទៅក្នុងបញ្ជីបទចោទ ប្រកាន់ប្រឆាំងនឹងរូបគេ។
យោងតាមសារព័ត៌មាន C NA ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមទស្សនាវដ្តីអាជីវកម្មចិន Caixin បានឱ្យដឹងថា លោក ចិន ហ្ស៊ី អាយុ ៣៨ឆ្នាំ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនាលកាលពីប្រាំមួយខែមុន ហើយត្រូវបានចាប់ខ្លួនជាផ្លូវការកាលពីថ្ងៃទី ៦ ខែកក្កដា។
រូបគេបានបង្កើតក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ដែលអាជ្ញាធរបាននិយាយថា មានទំនាក់ទំនងទៅនឹងបណ្តាញឆបោក អនឡាញដ៏ធំទូលាយមួយ ។
សារព័ត៌មាន Caixin បានរាយការណ៍កាលពីថ្ងៃចន្ទ (ទី ២៧ ខែកក្កដា) ថា រដ្ឋអាជ្ញាបានទម្លាក់ចោល នូវបទចោទប្រកាន់ពីមុនពីបទលាក់បាំង ប្រាក់ចំណូលពីបទឧក្រិដ្ឋ ប៉ុន្តែបានបន្ថែមបទចោទប្រកាន់ពីបទរំលោភសិទ្ធិអ្នកនិពន្ធ (copyright infringement) និងការបង្ករបួសស្នាមដោយចេតនា។
ក្រោមច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសចិន ការបង្ករបួសស្នាមលើរាងកាយដោយចេតនា និងបណ្តាលឱ្យស្លាប់ ឬរបួសធ្ងន់ធ្ងរ ដោយមធ្យោបាយឃោរឃៅជាពិសេស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារមិនតិចជាង ១០ ឆ្នាំ និងអាចនាំឱ្យមានការប្រហារជីវិតផងដែរ។









