ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និងអ៊ុយក្រែន ប្តេជ្ញាចិត្តបញ្ជៀសការ ប៉ះទង្គិចគ្នាក្រោយហេតុការណ៍ វាយប្រហារលើនាវាអ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃអង្គារថា សមភាគីអ៊ុយក្រែន របស់គាត់គឺលោក Andrii Sybiha បានធានាគាត់ថាការវាយប្រហារ ថ្ងៃសៅរ៍ របស់អ៊ុយក្រែនលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់ គឺអចេតនាហើយថា អ៊ុយក្រែននឹងមិនស្វែងរកការកើនឡើង នៃបញ្ហាជាមួយគ្នាទេ ។

នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការហៅទូរស័ព្ទនៅព្រឹកព្រលឹមជាមួយ Sybiha លោក
Araghchi បាននិយាយថា៖អ៊ីរ៉ង់ មិនស្វែងរកការកើនឡើងកំដៅនោះទេ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការវាយប្រហារមក លើពលរដ្ឋ ឬផលប្រយោជន៍របស់យើងគឺ មិនអាចទទួលយកបាន ។ ត្រូវតែមានសំណងសម្រាប់ការខាតបង់ទាំងនោះ។

នៅក្នុងការប្រកាសនៅលើ X នៅមុនថ្ងៃនោះលោក Sybiha បានបញ្ជាក់ការហៅទូរស័ព្ទនេះ ដោយហៅវាថាការសន្ទនា ដោយស្មោះត្រង់ ។
គាត់បានកត់សម្គាល់ថា ការទូតគឺនិយាយអំពីការសន្ទនាដោយផ្ទាល់ ទោះបីជាវាពិបាកក៏ ដោយហើយបានសង្កត់ធ្ងន់ថា គោលដៅរបស់អ៊ីរ៉ង់និងអ៊ុយក្រែន
គឺដើម្បីជៀសវាងការកើនឡើង ដែលមិនចាំបាច់។

លោក Sybiha បាននិយាយថា លោកបានរំលឹកឡើងវិញថា រាល់សកម្មភាពរបស់អ៊ុយក្រែន គឺមានគោលបំណងការពារ ប្រទេសរបស់យើង តែប៉ុណ្ណោះ ហើយមិនដែលមានបំណងកំណត់គោលដៅលើនាវាស៊ីវិល ឬមនុស្សនោះទេ។

គួរឲ្យដឹងដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ប្រទេស របស់លោកបានវាយប្រហារលើនាវាចម្បាំង និងនាវារបស់រុស្ស៊ី ដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូន ទំនិញយោធាដែលទាក់ទងជាមួយអ៊ីរ៉ង់ នៅក្នុងសមុទ្រកាសCaspian Sea៕

ប្រែសម្រួល៖ស៊ុនលី

To Top