មន្ត្រីអ៊ីរ៉ាក់អះអាងថា បានកំទេចក្រុមឧទ្ទាម ដែលមានពាក់ព័ន្ធ នឹងរដ្ឋាភិបាលទីក្រុងគៀវ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTដកស្រង់សំដីចេញពីទីប្រឹក្សាសន្តិសុខជាតិ លោក Qasim al-Aboudi បាននិយាយថា អាជ្ញាធរអ៊ីរ៉ាក់បានកម្ទេចបណ្តាញ សកម្មប្រយុទ្ធជាច្រើន ដែលមានទំនាក់ទំនងជាមួយអ៊ុយក្រែន ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់នាពេលកន្លងមក ។
មន្ត្រីកំពូលរូបនេះបានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយទូរទស្សន៍ Dijlah ដោយបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសបានសន្និដ្ឋានថា អ៊ុយក្រែនបានចូលជ្រៀតជ្រែកក្នុងប្រទេសអ៊ីរ៉ាក់ កាន់តែច្រើនឡើង។
លោក al-Aboudi បាននិយាយថា៖យើងបានចាប់ខ្លួនក្រុមមួយចំនួនដែលមានកំណត់ដែលធ្វើការវាយប្រហារនៅក្នុងទឹកដីអ៊ីរ៉ាក់ និងបានកំណត់គោលដៅលើកន្លែងមួយ
ចំនួនទៀត។ ក្នុងអំឡុងពេលសាកសួរ ពួកគេបានសារភាពថាបានធ្វើការឱ្យអ៊ុយក្រែន ។
ទីប្រឹក្សាមិនបានបញ្ចេញឈ្មោះទីតាំងដែលកំណត់គោលដៅដោយពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងនឹងអ៊ុយក្រែន ឬបាននិយាយថាថាតើក្រុមទាំងនោះបានធ្វើការវាយប្រហារ
ហួសព្រំដែននៃប្រទេសអ៊ីរ៉ាក់ឬអត់៕
ការកត់សម្គាល់នេះ ធ្វើឡើងនៅពេលដែលអារ៉ាប៊ីសាអូឌីតអះអាងថា ខ្លួនជាគោលដៅដោយយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលបាញ់ចេញពីទឹកដីអ៊ីរ៉ាក់ ដើម្បីវាយប្រហារ
ទីតាំងប្រេងនៅភាគខាងកើតនៃប្រទេស៕
ប្រែសម្រួល៖ស៊ុនលី









