លោក Trump បញ្ជាក់សាជាថ្មីថា សហរដ្ឋអាមេរិកនឹងវ៉ៃអ៊ីរ៉ង់ ឲ្យខ្លាំងជាងនេះ ក្នុងករណីដែលត្រូវសងសឹក
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump
កាលពីថ្ងៃពុធ បានអះអាងសារជាថ្មីថា កងកម្លាំងសហរដ្ឋអាមេរិក នឹងវាយលុកប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំងក្នុងការសងសឹក
ចំពោះការវាយប្រហារ ចុងក្រោយរបស់អ៊ីរ៉ង់។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា ៖ យើងនឹងវាយពួកគេយ៉ាងខ្លាំង ព្រោះវាជាវេនរបស់យើង
ក្នុងការវាយពួកគេ ។ ក្នុងនោះដោយបន្ថែមថា គាត់ត្រូវបានគេរាយការណ៍ ដោយសង្ខេបថាក្រុមហ៊ុនដឹកជញ្ជូនឧស្ម័នធម្មជាតិ
រាវដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអេហ្ស៊ីប ត្រូវបានវាយប្រហារនៅមុនថ្ងៃផងដែរ។
លោក Trump បានអះអាងថា៖ពួកគេដឹងថា វានឹងមកដល់ ពួកគេកំពុងស្នើសុំឱ្យយើងកុំធ្វើវា ។
ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកត្រូវ បានគេជឿថា បានបណ្តាលឱ្យមានការផ្ទុះ ដែលបានដុតនាវាផ្ទុកហ្គាសធម្មជាតិ ចំនួនពីរនៅកំពង់ផែអេហ្ស៊ីប ដោយយ៉ាងហោចណាស់មាន នាវាមួយគ្រឿងត្រូវបានរង ការវាយប្រហារ។
យ៉ាងណាក្តីមកដល់ពេលនេះក្រុមហ៊ុន មិនបានទាន់បានធ្វើការ កំណត់អត្តសញ្ញាណអ្នកវាយប្រហារនោះទេ៕
ប្រែសម្រួល៖ស៊ុនលី









