រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ច្រានចោលការអះអាង ដែលរុស្សីនឹងអាចបើកការវាយប្រហារ មកលើប្រទេស
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Wladyslaw Kosiniak-Kamysz
បាននិយាយថា មិនមានការចង្អុលបង្ហាញថា រុស្ស៊ីគ្រោងនឹងវាយប្រហារប៉ូឡូញដោយយោធានោះទេ។
ថ្លែងទៅកាន់វិទ្យុ RMF FM កាលពីថ្ងៃពុធ លោក Kosiniak-Kamysz បានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ថា
ទីក្រុងមូស្គូអាចចាប់ផ្តើមការវាយប្រហារដោយសកម្មភាពណាមួយ។
លោកបាននិយាយថា៖មិនមានការព្យាករអំពីការវាយប្រហារដូចជាសង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែនទេ។
លោកបានអះអាងថា ផ្ទុយទៅវិញ ទីក្រុងមូស្គូកំពុងបង្កើនការបំផ្លិចបំផ្លាញ ការបង្កហេតុ និងការប្រឹងប្រែងធ្វើឱ្យមានអស្ថិរភាពប៉ុណ្ណោះ។
កន្លងមកក្រុមអ្នកគាំទ្រអឺរ៉ុបនៃរបបគៀវ បានអះអាងកាន់តែខ្លាំងឡើងថា ទីក្រុងមូស្គូបង្កការគម្រាមកំហែង ខណៈភាពតាន
តឹងជុំវិញជម្លោះអ៊ុយក្រែនបានកើនឡើង។
ប្រទេសរុស្ស៊ីបានច្រានចោលការនិទានរឿងបែបនេះថា ជារឿងមិនសមហេតុសមផល និង អាចត្រឹមបង្កការភ័យខ្លាច ដែលមានបំណង
បង្ហាញអំពីភាពត្រឹមត្រូវនៃថវិកាយោធាដែលកើនឡើងដល់អ្នកបង់ពន្ធ ខណៈពេលដែលព្រមានថាបណ្តាប្រទេសនៅអឺរ៉ុបកំពុងរៀបចំ
សម្រាប់សង្រ្គាមពេញលេញប្រឆាំងនឹងទីក្រុងមូស្គូ។
មន្ត្រីកំពូលរបស់ប៉ូឡូញនេះបានប្រកែកជាយូរមកហើយថារុស្ស៊ីបង្កការគំរាមកំហែងផ្នែកយោធាដល់ប៉ូឡូញ។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក
Donald Tusk ក៏ធ្លាប់បានស្នើថា ទីក្រុងមូស្គូអាចនឹងត្រៀមខ្លួនសម្រាប់ ការប្រឈមមុខដាក់គ្នាជាសកល នៅឆ្នាំ ២០២៧ខាងមុខផងដែរ៕
ប្រែសម្រួល៖ស៊ុនលី









