ព័ត៌មានអន្តរជាតិ

តួគីចាប់ខ្លួនក្រុមមន្ត្រីក្រុង២៣នាក់ នៅក្នុងប្រតិបត្តិការប្រឆាំង នឹងអំពើពុករលួយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អាជ្ញាធរតួកគីកាលពីថ្ងៃពុធ បានឃុំខ្លួនមន្ត្រីក្រុងចំនួន២៣ នាក់រួមទាំងអភិបាលក្រុង Istanbul មួយរូបនៅក្នុងប្រតិបត្តិការប្រឆាំង អំពើពុករលួយពីរដាច់ដោយឡែកពីគ្នា ដែលផ្តោតលើភាពមិនប្រក្រតី ដែលត្រូវបានចោទប្រកាន់នៅក្នុងរដ្ឋបាលក្នុងតំបន់។

នៅក្នុងសង្កាត់ Uskudar នៃទីក្រុង Istanbul ប៉ូលីសបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ រួមទាំងអភិបាលស្រុក Sinem Dedetas ផងដែរ។

ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើម ដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈ Istanbul Anatolian ដែលជាផ្នែកមួយនៃការស៊ើបអង្កេត លើការចោទប្រកាន់ពីបទសូកប៉ាន់ និងការជំរិតទារប្រាក់ ដែលពាក់ព័ន្ធនឹងការចេញលិខិត អនុញ្ញាតសាងសង់ និងការកាន់កាប់។

ដោយឡែក​នៅ​ខេត្ត Usak ភាគ​ខាងលិច ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​បាន​បញ្ជា​ឱ្យ​ឃុំខ្លួន​មន្ត្រី​ក្រុង​ចំនួន ១៧ នាក់ ក្នុង​ប្រតិបត្តិការ​សម្របសម្រួល។ ជនសង្ស័យត្រូវបានចោទ ប្រកាន់ពីបទក្លែង បន្លំចុះបញ្ជីបុគ្គលជាបុគ្គលិក នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាលាក្រុង Usak ដើម្បីទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គម។

អាជ្ញាធរបាននិយាយថា គម្រោងនេះបានធ្វើឱ្យសាធារណៈជនខាតបង់ថវិកាប្រមាណ ១៦,៨៦ លានលីរ៉ាស តួគីឬប្រហែលជា៣៦ ម៉ឺនដុល្លារអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top