ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអេហ្ស៊ីប និងនាយករដ្ឋមន្ត្រីអេស្បាញ ពិភាក្សាគ្នា តាមទូរស័ព្ទជុំវិញបញ្ហាវាយប្រហារ លើផែសមុទ្ររបស់អេហ្ស៊ីប

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi
និងនាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez បានសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការ
វាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃពុធលើកំពង់ផែ Damietta របស់ប្រទេសអេហ្ស៊ីប និងបញ្ហាក្នុងតំបន់
ផ្សេងទៀត។

ប្រធានាធិបតីអេហ្ស៊ីបបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Sisi បាននិយាយថា អាជ្ញាធរមានសមត្ថកិច្ចកំពុង ធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់ ពីព័ត៌មានលម្អិត នៃឧបទ្ទវហេតុនេះ ដោយជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ឈប់ការ កើនឡើងក្នុងតំបន់។

លោកSanchez បានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយបានសង្កត់ធ្ងន់ លើតួនាទីសំខាន់របស់អង្គការសហប្រជាជាតិក្នុងការបញ្ឈប់ ការកើនឡើងកំដៅនៅក្នុងតំបន់។

លោកក៏បានជំរុញឱ្យឈាន ដល់ដំណោះស្រាយ ដ៏ត្រឹមត្រូវមួយចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរផងដែរ។

កាលពីថ្ងៃពុធ ក្រសួងប្រេង និង ធនធានរ៉ែ របស់ប្រទេសអេហ្ស៊ីប បាននិយាយថា អគ្គីភ័យបានឆាបឆេះ លើកប៉ាល់កែច្នៃឡើងវិញ និងកប៉ាល់ស្តុកទុកនៅកំពង់ផែ Damietta នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ មុនពេលត្រូវបានគ្រប់គ្រងភ្លាមៗបន្ទាប់ពីនោះ ដោយមិនមានការរាយការណ៍ពីអ្នករងរបួស នោះទេក្នុងហេតុការណ៍វាយប្រហារមួយដ្រូន៕

ប្រែសម្រួល៖ស៊ុនលី

To Top