ព័ត៌មានអន្តរជាតិ

រុស្សី បញ្ចេញកញ្ចប់ថវិកា ជាង៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យអាកាសចរជាតិ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាន
និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី នឹងបែងចែកប្រាក់ជាង២៥០ពាន់លានរូប្ល ឬប្រហែលជា៣,១៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ ឧស្សាហកម្មអាកាសចរណ៍ គ្រប់ជ្រុងជ្រោយរបស់ខ្លួន។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីការផលិតយន្តហោះ លោក Mishustin បាននិយាយថាមូលនិធិនេះ នឹងត្រូវបានប្រើជាចម្បងដើម្បីបង្កើនការទូទាត់ជាមុន ធានាការចែកចាយយន្តហោះជាង៧០គ្រឿង និងការរៀបចំផលិតកម្ម ពេញលេញនៅក្រុមហ៊ុនផលិតឈានមុខគេ និងសហគ្រាស ដៃគូរបស់ពួកគេ។

លោកបាននិយាយថា រដ្ឋាភិបាលក៏នឹងផ្តល់ហិរញ្ញប្បទាន ដល់ការបញ្ជូនឧទ្ធម្ភាគចក្រ Mi-8MTV-1 ជាង៧០ គ្រឿងទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ផងដែរ ។

លើសពីនេះទៀត អាជ្ញាធរកំពុងរៀបចំគម្រោងវិនិយោគមួយ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការចែកចាយយន្តហោះ turboprop ក្នុងតំបន់ Il-114-300 សម្រាប់សេវាកម្មផ្លូវអាកាសនៅក្នុងស្រុក Far Eastern Federal របស់រុស្ស៊ី ក៏ដូចជាយន្តហោះ LMS-901 Baikalផងដែរ ។

បន្ថែមពីនោះលោកMishustin បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាការផលិតយន្តហោះ និងការបំពេញការបញ្ជាទិញ ដែលបានគ្រោងទុករហូតដល់ឆ្នាំ២០៣៥៕

ប្រែសម្រួល៖ស៊ុនលី

To Top