ព័ត៌មានអន្តរជាតិ

ការព្រួយបារម្ភអំពីសន្តិសុខអំពីការ នាំចេញប្រេង តាមព្រែកជីកស៊ុយអេ កំពុងកើតឡើង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក បានវាយប្រហារបំផ្លាញកប៉ាល់ដឹកឧស្ម័នពីរគ្រឿង នៅក្នុងដែនទឹកអេហ្ស៊ីប

បរទេស៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានបំផ្លាញកប៉ាល់ដឹកឧស្ម័នពីរគ្រឿង នៅក្នុងដែនទឹកអេហ្ស៊ីប បានធ្វើឱ្យមានការព្រួយបារម្ភអំពីសន្តិសុខ ថាមពលឡើងវិញ អំពីព្រែកជីកស៊ុយអេស ដែលនៅក្បែរនោះ និងបំពង់បង្ហូរប្រេងដែលពាក់ព័ន្ធ ដែលជាផ្លូវនាំចេញដ៏សំខាន់សម្រាប់ប្រេង អារ៉ាប៊ីសាអូឌីតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ទោះបីជាអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តហ៊ូធីរបស់ខ្លួន បានបាញ់ទៅលើកប៉ាល់ដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស និងច្រកសមុទ្រ បាបអែលម៉ាន់ដេប ក៏ដោយ ក៏ព្រែកជីកស៊ុយអេស និងបំពង់បង្ហូរប្រេងស៊ូមេដ របស់អេហ្ស៊ីប នៅតែបន្តផ្តល់ផ្លូវនាំចេញដែលមានសុវត្ថិភាព និងឆ្ពោះទៅទិសខាងជើង សម្រាប់ទំនិញថាមពលសមុទ្រក្រហមរបស់អារ៉ាប៊ីសាអូឌីត។

ខណៈពេលដែលគ្មានភាគីណាមួយអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃពុធលើកប៉ាល់ដឹកប្រេងនៅកំពង់ផែដាមីតារបស់អេហ្ស៊ីប ដែលមានទីតាំងនៅលើសាខាមួយនៃដីសណ្តទន្លេនីលជិតមេឌីទែរ៉ាណេ ឬគំរាមកំហែងជាសាធារណៈដល់ព្រែកជីកស៊ុយអេស គឺហានិភ័យដែលអាចកើតមានចំពោះចំណុចស្ទះបានបន្ថែមការព្រួយបារម្ភដល់ទីផ្សារ។

លោក Saul Kavonic ប្រធានផ្នែកស្រាវជ្រាវថាមពលនៅក្រុមហ៊ុនប្រឹក្សាយោបល់ MST Marquee បាននិយាយថា “ការឆ្លងកាត់សមុទ្រក្រហម សូម្បីតែតាមរយៈផ្លូវមេឌីទែរ៉ាណេដ៏វែងជាងនេះក៏ដោយ ក៏អាចប្រឈមនឹងហានិភ័យ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងរហូតដល់ប្រាំលានបារ៉ែលក្នុងមួយថ្ងៃ ដែលបច្ចុប្បន្នអាចឆ្លងកាត់ច្រកសមុទ្រហ័រមូសបាន”។

ស្ទើរតែគ្មានកប៉ាល់ដឹកប្រេងណាមួយឆ្លងកាត់ចំណុចស្ទះនៃឈូងសមុទ្រនៅ Hormuz ដែលពីមុនជាផ្លូវសម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃពិភពលោក។ 
ប្រែសម្រួលៈ ណៃ តុលា

To Top