ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ពង្រីកការហាមឃាត់ការ នាំចេញប្រេងសាំងពេញលេញ​ រហូតដល់ថ្ងៃទី៣១​ខែមករា​ ឆ្នាំ២០២៧

មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី​ បានពង្រីកការហាមឃាត់ការ នាំចេញប្រេងឥន្ធនៈពេញលេញរហូតដល់ថ្ងៃទី៣១​ ខែមករា ឆ្នាំ២០២៧ នេះបើយោងតាមការប្រកាស របស់គណៈរដ្ឋមន្ត្រីរុស្ស៊ី។

អាជ្ញាធរបានដាក់កម្រិតការនាំ ចេញបណ្តោះអាសន្នថ្មីមួយ​ ដែលគ្របដណ្តប់លើប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងសមុទ្រ និងប្រេងឧស្ម័ន ដើម្បីរក្សាស្ថិរភាព ទីផ្សារប្រេងឥន្ធនៈក្នុងស្រុករបស់រុស្ស៊ី។
យោងតាមក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខា ការហាមឃាត់ការនាំចេញបណ្តោះអាសន្ន នឹងចូលជាធរមាននៅថ្ងៃទី១​ខែសីហា ហើយនៅតែមានសុពលភាព រហូតដល់ចុងខែមករា ឆ្នាំ២០២៧។

ជាពិសេស ការរឹតបន្តឹងលើប្រេងម៉ាស៊ូត ប្រេងសមុទ្រ និងប្រេងឧស្ម័ននឹងនៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី១​ ខែកញ្ញា ឆ្នាំ ២០២៦​ ដែលជាសញ្ញានៃចន្លោះពេលនិយតកម្មខ្លីជាងបើប្រៀបធៀបទៅនឹងការហាមឃាត់ការនាំចេញប្រេងសាំង។

អាជ្ញាធរបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់ពីថ្ងៃទី១​ ខែកញ្ញា ការរឹតបន្តឹងនេះនឹងលែងអនុវត្ត​ ចំពោះប្រេងម៉ាស៊ូត ប្រេងឥន្ធនៈសមុទ្រ និងប្រេងឧស្ម័ន ដែលនាំចេញពីទឹកដីរុស្ស៊ី​ ដោយអ្នកផលិតផ្ទាល់ទៀតហើយ។

លើសពីនេះ ការនាំចេញប្រេងឥន្ធនៈត្រូវបានអនុញ្ញាត ក្រោមកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាលអន្តរជាតិ និងសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសបរទេស ដោយផ្អែកលើការសម្រេចចិត្តរបស់រដ្ឋាភិបាល”៕

To Top