ព័ត៌មានអន្តរជាតិ

មន្ត្រីកងកម្លាំងម៉ារីន ចេញមកបញ្ជាក់ អំពី​ឧប្បត្តិហេតុធ្លាក់​យន្តហោះ F-35 នៅ​រដ្ឋ​កាលីហ្វ័រញ៉ា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមន្ត្រីកងម៉ារីនអាមេរិក បានបញ្ជាក់កាលពីថ្ងៃសុក្រថា បុគ្គលិក
សង្គ្រោះបន្ទាន់កំពុងឆ្លើយតប ទៅនឹងការធ្លាក់យន្តហោះចម្បាំង F-35B នៅជិតស្ថានីយ៍អាកាស Marine Corps Air Station
(MCAS) Miramar ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក ។ អាជ្ញាធរ​បាន​និយាយ​ថា អ្នក​បើក​យន្តហោះចុចកៅអីបន្ទាន់
​ហោះ​ចេញ​ដោយ​សុវត្ថិភាព ហើយ​ត្រូវ​បាន​រក​ឃើញ​វិញផងដែរ។

អ្នកនាំពាក្យមូលដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖យើងអាចបញ្ជាក់ពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងកងម៉ារីន F-35B
នៅតំបន់ជុំវិញ MCAS Miramar។ អ្នកបើកយន្តហោះបានគេចចេញ ត្រូវបានរកឃើញវិញ ហើយកំពុងធ្វើដំណើរទៅកាន់កន្លែង
ព្យាបាល។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា យន្តហោះនេះត្រូវបានគេចាត់ឱ្យប្រើប្រាស់នៅ 3rd Marine Air Wing,
Marine Air Group 11 ផងដែរ។យ៉ាងណាក្តីមូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​។

យោងតាមទូរទស្សន៍CNN បានរាយការណ៍ថា MCAS Miramar គឺជាមូលដ្ឋានទ័ពអាកាសដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលមានកងកម្លាំង
យោធាសកម្មប្រហែលជា១៥០០០នាក់មកពីគ្រប់សាខាទាំងអស់នៃយោធាសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top