ទីក្រុងគៀវ របស់អ៊ុយក្រែន រងការគំរាមកំហែង វាយប្រហារដោយមីស៊ីលបាលីស្ទិក
គៀវ៖ សំឡេងផ្ទុះជាបន្តបន្ទាប់ ត្រូវបានឮនៅក្នុងរដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃសៅរ៍នេះ ចំពេលមានការគំរាមកំហែង ដោយមីស៊ីលបាលីស្ទិក។
អភិបាលក្រុងគៀវ លោក Vitali Klitschko បានជំរុញឱ្យប្រជាជនស្វែងរកជម្រកជាបន្ទាន់ ហើយស្នាក់នៅទីនោះរហូតដល់គ្រោះថ្នាក់បានចប់ ដែលមានន័យថា នៅពេលណាដែលការវាយប្រហារមានការស្ងប់ស្ងាត់។
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្ដូរការវាយប្រហារគ្នាតាមផ្លូវអាកាស និងយន្ដហោះគ្មានមនុស្សបេីក ការវាយប្រហារលេីទីតាំងយោធា ឧស្សាហកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានធ្វេីឡេីងជាញឹកញាប់ ជម្លោះអូសបន្លាយជាច្រេីនឆ្នាំរវាងប្រទេសទាំងពីរ នៅមិនទាន់មានសញ្ញាឈានទៅរកការបញ្ចប់ជម្លោះនៅឡេីយទេ៕









