ផែនទីបង្ហាញផ្លូវ នៃការរំសាយអាវុធនៅតំបន់ហ្គាហ្សា ត្រូវតែអនុវត្ត តាមដោយគ្មានការសង្ស័យ
អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឧ្យដឹងថា ផែនទីបង្ហាញផ្លូវ នៃការរំសាយអាវុធនៅតំបន់ហ្គាហ្សា ដែលទើបប្រកាសថ្មីត្រូវតែអនុវត្តតាម។
លោក Guterres បានលេីកឡេីងថា “វាត្រូវបានប្រកាសរួចហើយថា មានផែនទីបង្ហាញផ្លូវដើម្បីអនុវត្តគោលបំណងទាំងនេះ” ដោយសំដៅទៅលើការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ថា “កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ” ត្រូវបានសម្រេចលើការរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស់ និងក្រុមប្រដាប់អាវុធផ្សេងទៀតទាំងអស់នៅក្នុងតំបន់ហ្គាហ្សា ដោយដំណើរការនេះត្រូវអនុវត្តជាដំណាក់កាល ដែលមានរចនាសម្ព័ន្ធ។
លោកបានប្រាប់អ្នកយកព័ត៌មានថា “ផែនទីបង្ហាញផ្លូវនោះត្រូវតែអនុវត្តតាមដោយគ្មានសំណួរ ការសង្ស័យ ឬការតាំងចិត្តណាមួយ ដើម្បីបំផ្លាញវាឡើយ។ ឥឡូវនេះជាពេលវេលាសម្រាប់ភាគីទាំងពីរ ដើម្បីអនុវត្តអ្វីដែលបានព្រមព្រៀងគ្នា”៕
ប្រែសម្រួល ឈូក បូរ៉ា









