ព័ត៌មានអន្តរជាតិ

របាយការណ៍ពី CBSថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងរៀបចំផែនការវាយប្រហារ ដោយគ្រាប់បែកប្រឆាំង នឹងគោលដៅហេដ្ឋារចនាសម្ព័ន្ធ ថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់

បរទេស៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងរៀបចំផែនការវាយប្រហារ ដោយគ្រាប់បែកប្រឆាំងនឹងគោលដៅហេដ្ឋារចនា សម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយការវាយប្រហារអាចធ្វើឡើង នៅចុងសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ CBS News កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពព័ត៌មាន ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ថា យោងតាមប្រភពព័ត៌មាន ដែលដកស្រង់ដោយ CBS ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់បានផ្តល់ការអនុញ្ញាតចុងក្រោយ សម្រាប់ការវាយប្រហារនៅឡើយទេ។

យុទ្ធនាការនេះនឹងក្លាយជាយុទ្ធនាការ ដ៏ឃោរឃៅបំផុតមួយប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ ក្នុងអំឡុងពេលសង្គ្រាម អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ។ បើយោងតាមការចុះផ្សាយ របស់ CBS គឺបានបន្ថែមថាមានការពិភាក្សាអំពីការ បញ្ចប់ការវាយប្រហារមុនពេលទីផ្សារហិរញ្ញវត្ថុបើកនៅថ្ងៃចន្ទ។

To Top