នាវាដឹកមនុស្សប្រហែល ២៥០ នាក់ ត្រូវបានឆាបឆេះនៅឆ្នេរសមុទ្រជ្វា ខាងកើត របស់ប្រទេសឥណ្ឌូនេស៊ី
ហ្សាកាតា៖ នាវាមួយគ្រឿងដែលដឹកមនុស្សប្រហែល ២៥០ នាក់បានឆេះនៅក្នុងសមុទ្រជ្វានៅឆ្នេរសមុទ្រខេត្តជ្វាខាងកើតរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យ នេះបើយោងតាមការិយាល័យស្វែងរក និងជួយសង្គ្រោះ Surabaya។
យោងតាមការិយាល័យ នាវានេះបានចេញដំណើរពី Surabaya ឆ្នេរសមុទ្រជ្វាខាងកើត ឆ្ពោះទៅ Makassar នៅលើកោះ Sulawesi នៅព្រឹកថ្ងៃអាទិត្យ។
ការិយាល័យបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវានេះមានចម្ងាយប្រហែល ១៩ ម៉ាយសមុទ្រ (៣៥.២ គីឡូម៉ែត្រ) ភាគខាងជើងនៃកោះ Sapudi ហើយស្ទើរតែត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើង។
នាវាជាច្រើនគ្រឿងនៅក្បែរនោះបានជួយសង្គ្រោះអ្នកដំណើររាប់សិបនាក់ដែលបានលោតចូលទៅក្នុងសមុទ្រ ដើម្បីគេចពីអគ្គីភ័យ។
អាជ្ញាធរបានដាក់ពង្រាយនាវាជួយសង្គ្រោះ បុគ្គលិក និងទូកបំប៉ោងរឹងជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ៕
ប្រែសម្រួល ឈូក បូរ៉ា
