ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសថា មានការចរចាគ្នា ជាមួយនឹងអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោកDonald Trump; បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចាជាមួយអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅរសៀលថ្ងៃចន្ទ ដោយកត់សម្គាល់ថា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងកាតា បានស្នើសុំឱ្យសហរដ្ឋអាមេរិក
លុបចោលការវាយប្រហារ ដែលបានគ្រោងទុក ពីព្រោះ ពួកគេគិតថានឹងមានកិច្ចព្រមព្រៀងមួយកើតឡើង។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន មុនពេលឡើងយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ មូលដ្ឋានទ័ពរួម Andrews ថា ៖នឹងមានកិច្ចព្រមព្រៀងមួយនៅលើច្រកសមុទ្រ Hormuz ហើយបន្ទាប់មកនឹងមានកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរ ឬអ្នកអាចហៅវា
ថាការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

ដោយអះអាងថា អ៊ីរ៉ង់ក៏បានស្នើសុំឱ្យសហរដ្ឋអាមេរិក ដកការវាយប្រហារដែលបានគ្រោងទុកនោះមកវិញ លោក Trump បាននិយាយថា ៖ឥឡូវនេះអ្វីដែលយើងកំពុងធ្វើ គឺយើងកំពុងនិយាយជាមួយពួកគេក្នុង ទម្រង់នៃការចរចារ៕

ប្រែសម្រួល៖ស៊ុនលី

To Top