ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា កើនឡើងដល់ ៦១២៥នាក់
ការ៉ាកាស ៖ យោងតាមការអាប់ដេតផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ដោយប្រធានរដ្ឋសភាលោក Jorge Rodriguez ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ពីរលើកដែលបានវាយប្រហារប្រទេស វេណេស៊ុយអេឡា នៅថ្ងៃទី២៤ ខែមិថុនា បានកើនឡើងដល់ ៦.១២៥នាក់។
របាយការណ៍ដែលបានបង្ហោះនៅលើប៉ុស្តិ៍ Telegram របស់លោក Rodriguez បានឲ្យដឹងថា ចំនួនមនុស្សដែលត្រូវបានជួយសង្គ្រោះនៅតែមានចំនួន ៦.៤៦២នាក់ ខណៈដែលមនុស្ស ៦០.៩៩២នាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យ។
អាជ្ញាធរបានប្រគល់ផ្ទះចំនួន ២៨៧ខ្នងដល់គ្រួសារដែលរងផលប៉ះពាល់ដោយសាររញ្ជួយដី និងបានវាយតម្លៃខូចខាតអគារចំនួន ៤៣.៦៧៩ខ្នងនៅទូទាំងប្រទេស។
រដ្ឋាភិបាលវេណេស៊ុយអេឡា បានប្រើប្រាស់ប្រព័ន្ធដាក់ស្លាកសញ្ញាភ្លើងសញ្ញាចរាចរណ៍ ដើម្បីវាយតម្លៃលទ្ធភាពរស់នៅរបស់អគារ។ ស្លាកពណ៌បៃតងបង្ហាញពីរចនាសម្ព័ន្ធដែលអាចរស់នៅបាន ស្លាកពណ៌លឿងសម្គាល់ការចូលប្រើប្រាស់ ដែលមានការរឹតត្បិត ខណៈដែលស្លាកពណ៌ក្រហមកំណត់អត្តសញ្ញាណអគារដែលមានហានិភ័យខ្ពស់ដែលអាចនឹងត្រូវរុះរើ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័របានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី ២៤ ខែមិថុនា៕









