ព័ត៌មានអន្តរជាតិ

លោក Netanyahu បញ្ជាក់ថាអ៊ីស្រាអែល នឹងមិនដកខ្លួនចេញពីទីតាំងឈរជើង បច្ចុប្បន្នក្នុងតំបន់ហ្គាហ្សាឡើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីស្រាអែល នឹងមិនដកកងកម្លាំង របស់ខ្លួនចេញពីទីតាំងបច្ចុប្បន្ន របស់ពួកគេនៅក្នុងតំបន់ហ្គាហ្សាឡើយ រហូតដល់ក្រុមហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង។

លោក Netanyahu បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យើងកំពុងណែនាំទាហាន IDFឬកងកម្លាំងការពារអ៊ីស្រាអែល ឱ្យធ្វើអ្វីដែលចាំបាច់ដើម្បីការពារខ្លួន ទឹកដីរបស់យើង និងប្រជាពលរដ្ឋរបស់យើង ។

ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្វីដែលគេហៅថា ជាក្រុមប្រឹក្សាសន្តិភាពបានឈានដល់ការរំសាយអាវុធពេញលេញនៃក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត នៅក្នុងតំបន់ហ្គាហ្សានោះ លោក Netanyahu បាននិយាយថា សេតវិមាន បានបញ្ជូនមកយើងនូវសេចក្តីព្រាងច្បាប់មួយ ប៉ុន្តែ យើងមិនយល់ព្រមចំពោះវាទេ ។

គាត់បាននិយាយថាវាមិនមែនជាសេចក្តីព្រាងរបស់យើងទេ។ យើងបានផ្ញើយោបល់របស់យើង ។

គួរឲ្យដឹងដែរថាមួយថ្ងៃ បន្ទាប់ពីការប្រកាសរបស់លោក Trump អំពីកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានយល់ព្រមចំពោះ កំណែចុងក្រោយ នៃផែនទីបង្ហាញផ្លូវ សម្រាប់ដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីការចរចាដ៏កាចសាហាវ ប៉ុន្តែការរៀបចំសព្វាវុធតាមលក្ខខណ្ឌ នៅលើការបញ្ឈប់ទាំងស្រុង ចំពោះ ការឈ្លានពាន ការដកទ័ពរបស់អ៊ីស្រាអែល៕

ប្រែសម្រួល៖ស៊ុនលី

To Top