ប្រធានាធិបតីមិកស៊ិកូ ប្រកាសប្រឆាំង ដាច់ខាតគោលនយោបាយ តម្លើងពន្ធថ្មី របស់សហរដ្ឋអាមេរិក
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារបានសម្តែងការប្រឆាំងម្តងទៀត ចំពោះគោលនយោបាយ ពន្ធរបស់សហរដ្ឋអាមេរិក ដោយលើកហេតុផលថា មានមធ្យោបាយដ៏មានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការពង្រឹងសេដ្ឋកិច្ច ក្នុងតំបន់ និងដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសនានា ។
លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់នាងនៅវិមានជាតិថា ៖យើងមិនបានយល់ ព្រមជាមួយពន្ធទេ ហើយក៏មិនមានប្រទេសណាមួយផ្សេងទៀតដែរ ពីព្រោះយើងជឿថា មានយន្តការផ្សេងទៀត … ដើម្បីពង្រឹងតំបន់សេដ្ឋកិច្ចមួយទាក់ទងទៅនឹងប្រទេសមួយទៀត។
ការកត់សម្គាល់របស់នាង បានកើតឡើងចំ ពេលមានការជជែក ដេញដោលកាន់តែខ្លាំងឡើង នៅក្នុងសហរដ្ឋអាមេរិកជុំវិញ គោលនយោបាយ ពាណិជ្ជកម្ម របស់ប្រធានាធិបតី Donald Trump បន្ទាប់ពីក្រុមចម្រុះនៃរដ្ឋចំនួន២៥ របស់សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងជំទាស់ នឹងការយកពន្ធថ្មីដែលបាន
ដាក់លើការនាំចូលពីដៃ គូពាណិជ្ជកម្ម ភាគច្រើន របស់សហរដ្ឋអាមេរិក។
គួរឲ្យដឹងដែរថាបណ្ដឹងដែលដាក់ទៅតុលាការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិក ព្យាយាមលុបចោលពន្ធគយ ១០ ភាគរយ ឬ ១២,៥ ភាគរយ ក្រោមហេតុផលថាវាលើសពីសិទ្ធិអំណាច ផ្លូវច្បាប់របស់ស្ថាប័ន ប្រតិបត្តិអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី









