ព័ត៌មានអន្តរជាតិ

មេដឹកនាំ​កាតា​ និង​លោក Trump ពិភាក្សា​អំពីការ​ចរចា​គ្នា រវាង​អាមេរិក ​និង​អ៊ីរ៉ង់​តាម​ទូរស័ព្ទ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អធិរាជនៃប្រទេសកាតា Emir Sheikh Tamim bin Hamad Al Thani កាលពីថ្ងៃអង្គារបានធ្វើការសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតី អាមេរិក Donald Trump ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយ នៃការចរចារវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា អធិរាជបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការទទួលយកមធ្យោបាយការទូត ដើម្បីដោះស្រាយបញ្ហាជម្លោះ និងអនុវត្ត លក្ខខណ្ឌដែលបានឈានដល់ក្រោមអនុស្សរណៈ នៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

លោកក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់កាតាចំពោះគំនិតផ្តួចផ្តើមអន្តរជាតិដែលមានបំណងទប់ភាពតានតឹង និងការពង្រឹងសន្តិភាព និងសន្តិសុខក្នុង
តំបន់ផងដែរ។

នៅព្រឹកថ្ងៃដដែល ក្រសួងការបរទេសកាតា បានអះអាងសារជាថ្មីថា កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែកំពុងដំណើរការ ដោយនិយាយថា សេចក្តីព្រាង សំណើសម្រាប់កិច្ចព្រមព្រៀង ដែលអាចធ្វើទៅបានបន្តត្រូវបានផ្លាស់ប្តូររវាងភាគីទាំងពីរ៕

ប្រែសម្រួល៖ស៊ុនលី

To Top