ព័ត៌មានអន្តរជាតិ

ប្រេស៊ីល​ បន្ទាបទំនាក់ទំនង ជាមួយអាហ្សង់ទីន​ មកត្រឹមភារធារី

រីយ៉ូ៖​ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល​ បានឧ្យដឹងថា ប្រេស៊ីលបានបន្ទាបទំនាក់ទំនងទ្វេភាគី ជាមួយអាហ្សង់ទីន​ មកត្រឹមកម្រិតភារធារី ដោយដកស្រង់ប្រភពពីក្រសួងការបរទេស។

ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីការកត់សម្គាល់ របស់ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei ប្រឆាំងនឹងប្រធានាធិបតីប្រេស៊ីល លោក​ Luiz Inacio Lula da Silva និងអាជ្ញាធរប្រេស៊ីលផ្សេងទៀត​ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top