ព័ត៌មានអន្តរជាតិ

ប្រព័ន្ធអប់រំ នៅតំបន់ហ្គាហ្សា​ និងវេសប៊ែង​ បន្ដស្ថិតក្រោមសម្ពាធ​ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល​

អង្គការសហប្រជាជាតិ ៖​ ដោយព្រមានថា​ តំបន់ហ្គាហ្សា​ នៅតែមិនមានសុវត្ថិភាព​ សម្រាប់ជនស៊ីវិល អ្នកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ​ បានឧ្យដឹងថា ដៃគូរបស់ពួកគេរាយការណ៍ ពីការវាយប្រហារ របស់អ៊ីស្រាអែល លើសាលារៀន​ សម្រាប់ប្រជាជនប៉ាឡេស្ទីន​ នៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេស្តប៊ែង។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) បានឧ្យដឹងថា ដៃគូរបស់ខ្លួនបានរាយការណ៍ថា សិស្សថ្នាក់ទី៦​ ម្នាក់ ត្រូវបានគ្រាប់កាំភ្លើងវាយប្រហារ និងរងរបួស ខណៈពេលដែលកំពុង នៅក្នុងថ្នាក់រៀនក្រោមតង់មួយកន្លែង​ ក្នុងទីក្រុងហ្គាហ្សាកាលពីថ្ងៃអង្គារ។ កុមារត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ។

នៅថ្ងៃចន្ទ នៅ Beit Lahia កងកម្លាំង អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា​ បានកម្ទេចផ្ទះសម្បែង ក៏ដូចជាសាលារៀន ចុងក្រោយដែល នៅសេសសល់នៅក្នុងអ្វី ដែលពីមុនជាបរិវេណសាលាចំនួន៤​ កន្លែង នេះបើយោងតាម ​​OCHA។

ការិយាល័យនេះបានឧ្យដឹងទៀតថា កងកម្លាំងអ៊ីស្រាអែលបានរុលទៅមុខទៅកាន់តំបន់នោះកាលពីសប្តាហ៍មុន ដោយបំផ្លាញតង់របស់គ្រួសារជិត ដប់គ្រួសារដែលជ្រកកោននៅក្នុងទីធ្លាសាលារៀន និងបានកំណត់សញ្ញាសម្គាល់ លើការពង្រីកបន្ថែមទៀតនៃតំបន់ដែលអាជ្ញាធរអ៊ីស្រាអែល បានដាក់កម្រិតការចូលប្រើប្រាស់។ ដៃគូមនុស្សធម៌បានកៀរគរការគាំទ្រយ៉ាងឆាប់រហ័ស សម្រាប់ប្រជាជនដែលផ្លាស់ទីលំនៅ។

នៅតំបន់ West Bank ការិយាល័យ OCHA បានឧ្យដឹងថា អាជ្ញាធរអ៊ីស្រាអែល​ កាលពីថ្ងៃអង្គារបានកម្ទេចផ្នែកខ្លះ នៃសាលារៀនមួយនៅក្នុងតំបន់ Masafer Yatta ភាគខាងត្បូងទីក្រុង Hebron ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាង ១០០០នាក់កំពុងស្ថិតនៅក្រោមសម្ពាធឱ្យចាកចេញ។ នៅទូទាំងតំបន់ West Bank សាលារៀនប៉ាឡេស្ទីនជាង ៨០​ កំពុងស្ថិតនៅក្រោមការកម្ទេចចោល ឬបញ្ជាពាក់ព័ន្ធ៕

To Top