ព័ត៌មានអន្តរជាតិ

«សៀវភៅសស្តីពីកិច្ចការពារជាតិ» កំណែថ្មី របស់ជប៉ុន បង្កលក្ខណសម្បត្តិ សម្រាប់​ការ​វាតទី​យោធា ​និង​បម្រុង​សព្វាវុធ

នៅព្រឹកថ្ងៃទី ​៤ ​ខែសីហា ​លោក ​Koizumi ​Shinjiro ​រដ្ឋមន្ត្រីការពារជាតិជប៉ុន​បាន​ធ្វើ​របាយ​ការណ៍​ស្តីពី ​«សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ ​២០២៦ ​នៅក្នុងកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី ​។ ​សៀវភៅសនេះ​បានបន្តឃោសនាបំប៉ោងនូវ​ការលើកឡើង​រប់​ជប៉ុន​ស្តីពី​អ្វីដែល​ហៅ​ថា ​”ការគំរាមកំហែង​ខាង​សន្តិសុខ​ពី​ប្រទេសជិតខាង”​ក្នុងគោលបំណង​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ការធ្វើវិសោធនកម្ម​”ឯកសារចំនួនបី​ ស្តីពី​ការការពារសន្តិសុខ”​នៅមុន​ដំណាច់​ឆ្នាំ ​២០២៦ ​ព្រមទាំង​ការវាតទី​យោធា​និង​បម្រុង​សព្វាវុធ​របស់​រដ្ឋាភិបាលលោកស្រី ​Sanae ​Takaichi ​។

សៀវភៅសកំណែថ្មីនេះ​បាន​បន្ត​ចាត់ទុកប្រទេសចិនជា”បញ្ហាប្រឈមជាយុទ្ធសាស្រ្ត​ដ៏​ធំ​បំផុត​ដែលមិនធ្លាប់មានកាលពីមុន”​ដោយនិយាយឆ្ការដៃឆ្ការជើង​និង​ឃោសនាបំប៉ោង​ក្នុង​ចេតនា​អាក្រក់​ចំពោះ​សកម្មភាពយោធា​ជា​ប្រក្រតី​និង​កិច្ចការពារជាតិ​ស្របច្បាប់​របស់​ចិន​ព្រម​ទាំង​មួលបង្កាច់​តាមតែទំនើងចិត្ត​ចំពោះ​សកម្មភាព​ដ៏​ចាំបាច់​របស់​កងទ័ព​ចិន​ ក្នុង​ការ​គាំ​ពារ​អធិបតេយ្យភាពជាតិ​និងបូរណភាពទឹកដី ​។

អ្នកវិភាគបានសម្គាល់ឃើញថា ​នៅក្នុង​សៀវភៅសកំណែថ្មីនេះ ​រដ្ឋាភិបាលជប៉ុន​បាន​ឃោសនា​បំប៉ោង​ពី​ការគំរាម​កំហែង​ពី​ប្រទេសជិតខាង ​ហើយ​សង្កត់ធ្ងន់​លើ​ការផ្លាស់​ប្តូរ​ប្រព័ន្ធ​ប្រយុទ្ធ ​និង​ការ​ពង្រីក​ឧស្សាហកម្មយោធា​ក្នុង​គោលបំណង​បង្កលក្ខណសម្បត្តិ​សម្រាប់​ការធ្វើវិសោធនកម្ម” ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”​នៅ​មុនដំណាច់ឆ្នាំ ​២០២៦ ​និង​ពន្លឿន​ការវាតទី​យោធា ​និង​បម្រុង​សព្វាវុធ​របស់​រដ្ឋាភិបាលជប៉ុន ​៕

To Top