ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់បណ្តាញCGTN ៖ “Cool China ” បង្កើតឡើងវិញ នូវផែនទីស្តីពីការប្រើប្រាស់ ក្នុងរដូវក្តៅ នៅទូទាំងពិភពលោក

ក្នុងរដូវក្តៅនេះ ការប្រើប្រាស់របស់ចិនក្នុងវិស្សមកាលរដូវក្តៅ បានក្លាយជាចំណុចលេចធ្លោថ្មីដែលញ៉ាំងឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៦,១ភាគរយសម្គាល់ឃើញថា សន្ទុះខ្លាំងក្លានៃសេដ្ឋកិច្ចចិនក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះ មិនមែនជាភាពឡើងចុះតាមរដូវកាលនៅក្នុងទីផ្សារប្រើប្រាស់របស់ចិននោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីរបៀបដែលទីផ្សារទ្រងទ្រាយយក្សរបស់ប្រទេសចិនផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ។

ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤,១ភាគរយបង្ហាញពីបំណងទៅធ្វើទេសចរណ៍នៅប្រទេសចិនក្នុងវិស្សមកាលរដូវក្តៅនេះ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៥ ភាគរយ សម្គាល់ឃើញថា ប្រទេសចិន បាននិងកំពុងចែករំលែកភាគលាភ នៃការអភិវឌ្ឍជាមួយពិភពលោក ក្នុងអាកប្បកិរិយាបើកទូលាយ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨៩,២ ភាគរយសម្គាល់ឃើញថា សេដ្ឋកិច្ចចិនក្នុងវិស្សមកាល រដូវក្តៅមិនត្រឹមតែជាក្បាលម៉ាស៊ីន នៃការប្រើប្រាស់ ក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបំពេញបន្ថែមភាព ប្រាកដប្រជានិងកម្លាំងរស់រវើកថ្មី កាន់តែច្រើនដល់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងសេដ្ឋកិច្ចសកលផងដែរ ។

ការស្ទង់មតិលើកនេះ បានធ្វើឡើងតាមរយៈវេបសាយ៥ភាសា មានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីរបស់CGTN ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៤៥២៤នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិ ៕

To Top