ព័ត៌មានអន្តរជាតិ

បាញ់រះនៅភាគខាងជើង រដ្ឋការ៉ូលីណា សហរដ្ឋអាមេរិក បណ្តាលឲ្យមានមនុស្ស ស្លាប់ជាច្រើននាក់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា មានការបាញ់ប្រហារ ដ៏ធំមួយនៅតំបន់ផ្ទះ ជនបទមួយក្នុង ទីក្រុងCaswell County រដ្ឋ North Carolina បាននាំឱ្យមានការស្លាប់ ជាច្រើននាក់ កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។

ប៉ូលិស​បាន​ឆ្លើយ​តប​នឹង​ការ​ហៅ ​ទៅហេតុការណ៍នេះតាំងពី​មុន​ម៉ោង ៨ ព្រឹក​ថ្ងៃ​ពុធ។ ការិយាល័យស៊ើបអង្កេតរដ្ឋ North Carolinaបាននិយាយនៅក្នុងការចេញផ្សាយថា អ្នកតំណាងដែលមកដល់កន្លែង កើតហេតុបានរក ឃើញមនុស្សជាច្រើននាក់ ដែលត្រូវបានបាញ់សម្លាប់រួចទៅហយ។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា មនុស្ស​ម្នាក់​ ត្រូវ​បាន​គេ​បញ្ជូន ​ទៅ​កាន់​មន្ទីរពេទ្យ​ ដោយ​មាន​របួស​ដោយ​គ្រាប់​កាំភ្លើង ហើយ​មាន​អ្នក​ស្លាប់​ជា​ច្រើន​នាក់​ទៀត​។

​សមត្ថកិច្ច​ជំនាញ​កំពុង​ កសាង​សំណុំរឿង​បញ្ជូន​ ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី។

គួរឲ្យដឹងដែរថាសហរដ្ឋ​អាមេរិក​បាន​ញាំញី​ ដោយ​អំពើ​ហិង្សា​ដោយ​កាំភ្លើង ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ហើយ​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​រាប់​រយ​ត្រូវ​បាន​ គេ​រាយការណ៍​ជា​រៀង​រាល់​ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top