ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងនិយាយថា នឹងរៀបចំកម្លាំងយោធា បន្ថែមដោយសារតែសកម្មភាព ចុងក្រោយរបស់ជប៉ុន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េខាងជើង បាននិយាយថា ប្រទេសនេះនឹងបង្កើត ជម្រើសយោធាបន្ថែម ដោយសារតែការវិវឌ្ឍន៍ផ្នែកយោធាចុងក្រោយបង្អស់របស់ប្រទេសជប៉ុន។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក KCNA លោក Kim Yo Jong ប្រធាននាយកដ្ឋាន នៃគណៈកម្មាធិការ មជ្ឈិមបក្សពលករកូរ៉េ បានថ្កោលទោសសកម្មភាពយោធា ចុងក្រោយរបស់ប្រទេសជប៉ុន រួមទាំងការ បាញ់សាកល្បងនា ពេលថ្មីៗនេះ នៃមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ការបាញ់បង្ហោះមីស៊ីលវាយលុកនៅប្រទេសហ្វីលីពីនក្នុង Maytotype ដែល ដឹកជញ្ជូនកាលពីខែមីនា ព្រមទាំងមីស៊ីលផ្លោង និងប្រភេទ glimading 25 កាំជ្រួចល្បឿនលឿន និងប្រភេទ Shimoding Kuma ។

ក្រៅពីនោះក៏មានផែនការអភិវឌ្ឍ និងការបង្ហាញនាវាមុជទឹកគ្មានមនុស្សបើក ដែលមានសមត្ថភាពវាយប្រហារនាវាចម្បាំងផងដែរ។

របាយការណ៍របស់ KCNA បាននិយាយថា មន្ត្រីកូរ៉េខាងជើងបានហៅ ការដាក់ពង្រាយ មីស៊ីលរបស់ប្រទេសជប៉ុនថា ជាការនាំមុខ នៃការកាន់កាប់សមត្ថភាពសម្រាប់ការវាយ ប្រហារទុកជាមុន។

លោក Kim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយមានមធ្យោបាយធ្វើការ វាយប្រហាររយៈចម្ងាយខុសៗគ្នា ជាច្រើនប្រភេទ ប្រទេសជប៉ុន ត្រូវបានកំណត់ដើម្បីរៀបចំកង កម្លាំងប្រដាប់អាវុធទាំងមូល របស់ខ្លួនឡើងវិញជាទម្រង់នៃការវាយប្រហារទុកជាមុន និងការឈ្លានពានពីបរទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top