ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និយាយថា បានព្រមព្រៀង បើកច្រកផ្លូវសមុទ្រ Hormuz ជាមួយនឹងប្រទេសអូម៉ង់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBCបានឲ្យដឹងថាអ៊ីរ៉ង់និយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយប្រទេសអូម៉ង់លើ ផ្លូវសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ ច្រកសមុទ្រ Hormuz ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei មិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមអំពីកិច្ចព្រមព្រៀងនេះទេ ដែលលោកបាននិយាយថា ស្ថិតក្នុងដំណាក់កាលចុងក្រោយរួចទៅហើយ។

យ៉ាងណាក៏ដោយ លោក Baqaei បានព្រមានថា កិច្ចព្រមព្រៀង ជាមួយប្រទេសអូម៉ង់ នឹងមិនធានាការរុករកប្រកប ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ ដោយខ្លួនឯងនោះទេ ដោយលើកហេតុផលថា សន្តិសុខនៅតែរងផលប៉ះពាល់ ដោយការបិទច្រក របស់សហរដ្ឋអាមេរិក។

យ៉ាងណាក្តីសហរដ្ឋអាមេរិក និងអូម៉ង់ មិនបានធ្វើអត្ថាធិប្បាយ លើសំណើនេះទេ ។ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅចុងខែកុម្ភៈ ទីក្រុងតេហរ៉ង់បានបិទច្រកសមុទ្រ Hormuz យ៉ាងទូលំទូលាយ ដែលតាមរយៈនោះប្រហែលមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក
ឆ្លងកាត់ជាធម្មតា។

ចាប់តាំងពីពេលនោះមក តម្លៃប្រេងពិភពលោក បានប្រែប្រួលយ៉ាងខ្លាំង ។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា អ៊ីរ៉ង់នឹងរងការវាយប្រហារយ៉ាងខ្លាំង ប្រសិនបើច្រកសមុទ្រមិនបើកឆាប់ៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top