ហេតុអ្វីបានជាការធ្វើទំនើបកម្ម បច្ចេកវិទ្យាជាគន្លឹះ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន?លោក Xi Jinping ប្រធានរដ្ឋចិន ផ្តល់អនុសាសន៍ណែនាំសំខាន់ ចំពោះរឿងនេះ
គន្លឹះនៃទំនើបកម្មរបស់ប្រទេសចិន គឺស្ថិតនៅលើទំនើបកម្មបច្ចេកវិទ្យា ។ រយៈពេលនៃការអនុវត្ត «ផែនការប្រាំឆ្នាំទី១៥» គឺជារយៈពេលដ៏សំខាន់សម្រាប់ការកសាងប្រទេសខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ចាប់តាំងពីដើមឆ្នាំនេះមក ស្របពេលនឹងការ ចាប់ផ្តើមអនុវត្ត«ផែនការប្រាំឆ្នាំទី១៥» លោក Xi Jinping បានធ្វើការសម្រេចចិត្ត និងការរៀបចំចាត់ចែងរដាកើចេញសំខាន់ៗជាបន្តបន្ទាប់លើការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីពន្លឿនការជំរុញការពឹងផ្អែកលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ។

ចាប់ពីការពុះពារការលំបាកសម្រាប់បច្ចេកវិទ្យាស្នូលសំខាន់ៗ រហូតដល់ការពន្លឿនការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ចាប់ពីការពង្រឹងការស្រាវជ្រាវជាមូលដ្ឋាន រហូតដល់ការគ្រោងផែនការសម្រាប់ឧស្សាហកម្មនាពេលអនាគត ។ល។ ដោយមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអតីតកាល និងចក្ខុវិស័យដ៏វែងឆ្ងាយអំពីអនាគត ក្នុងឆ្នាំដំបូងនៃការអនុវត្តផែនការ៥ឆ្នាំទី ១៥ អគ្គលេខាធិការបក្ស រៀបចំចាត់ចែងជា បានធ្វើការដាក់ពង្រាយយុទ្ធសាស្ត្រសំខាន់ៗជាបន្តបន្ទាប់សម្រាប់ការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងយុគសម័យថ្មី ដើម្បីដឹកនាំការកសាងប្រទេសខ្លាំងខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបោះជំហានថ្មីៗ។
ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមាន លោក Xi Jinping ជាប្រមុខស្នូល ប្រទេសចិននឹងដើរឆ្ពោះយ៉ាងមុតមាំទៅរកគោលដៅនៃការកសាងប្រទេសខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្នាំ ២០៣៥ ព្រមទាំងគាំទ្រ និងដឹកនាំ
ការធ្វើទំនើបកម្មរបស់ប្រទេសចិនជាមួយនឹងការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ៕









