ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់​បណ្តាញ ​ទូរទស្សន៍CGTN ៖ នៅ​រដូវ​ក្តៅ​ឆ្នាំ​នេះ “China Travel”ទទួល​បាន​ការ​ពេញ​និយម ​នៅ​ទូទាំង​ពិភពលោក

នៅ​រដូវ​ក្តៅ​ឆ្នាំ​នេះ “China Travel”ទទួល​បាន​ការ​ពេញ​និយម​នៅ​ទូទាំង​ពិភពលោក។

ការស្ទង់មតិរបស់បណ្តាញ​ទូរទស្សន៍​CGTN នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ​ដែ​ល​ធ្វើ​ឡើង​ចំពោះ​អ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក​បានបង្ហាញថា អ្នក​ផ្តល់​បទ​សម្ភា​ស​ន៍​ចំនួន​៩២.៩%សម្គាល់​ឃើញ​ថា ការ​ដែល​”China Travel”មាន​ភាព​ពេញ​និយម​ខ្លាំង​​បាន​ឆ្លុះបញ្ចាំងពី​ការ​កើនឡើងយ៉ាងឆាប់រហ័ស​ នៃ​ការ​ចាប់​អារម្មណ៍​របស់​អន្តរជាតិ​ ចំពោះ​ប្រ​ទេស​ចិន ។

ការស្ទង់មតិលើក​នេះ​ក៏បានរកឃើញផងដែរថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៩២.៨​%​បាន​ថ្លែង​ថា​ ខ្លឹមសារក្នុង​បណ្តាញ​ទំនាក់​ទំនងសង្គមទាក់ទង​នឹងទេសចរ​ណ៍​ចិន​កំពុង​ទាក់​ទាញ​ចំណា​ប់​អារម្មណ៍របស់ពួកគេក្នុងការស្វែងយល់ និងធ្វើដំណើរទៅកាន់ប្រទេសចិន​។ ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៨៧​%​យល់​ឃើញ​ថា​ការធ្វើដំណើរ​ទៅកាន់​ប្រ​ទេស​ចិន​ដោយផ្ទាល់ វា​នឹង​ជួយឱ្យ​ពួកគេយល់ដឹងកាន់តែទូលំទូលាយ និង​ពិតប្រាកដ​អំពី​វប្ប​ធម៌ សង្គម និង​ការ​អភិ​វឌ្ឍ​នា​ពេល​បច្ចុប្បន្នរបស់ចិន។

កា​រស្ទង់​មតិ​លើកនេះធ្វើឡើងតាមរយៈវេបសាយ៥​ភាសារបស់CGTN គឺ​ភាសា​អង់គ្លេស អេ​ស្ប៉ា​ញ បា​រាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តា​ញ​អ៊ីន​ធឺ​ណិត​ចំនួន​៧០៨៥​នាក់​បាន​ចូល​រួម​ការ​បោះឆ្នោត​ ព្រម​ទាំង​បញ្ចេញមតិ ៕

To Top