សារព័ត៌មាន NBC ៖ មន្ទីរបញ្ចកោណ កំពុងរៀបចំយុទ្ធសាស្ត្រ នុយក្លេអ៊ែរ សម្រាប់សង្គ្រាម ដែលអាចកើតមានជាមួយរុស្ស៊ី និងចិន
បរទេស៖ មន្ទីរបញ្ចកោណកំពុងបង្កើត យុទ្ធសាស្ត្រនុយក្លេអ៊ែរមួយ ដែលនឹងផ្តល់ឱ្យប្រធានាធិបតីអាមេរិក នូវជម្រើសនុយក្លេអ៊ែរ ជាច្រើនប្រភេទ នៅក្នុងជម្លោះ ដែលអាចកើតមានជាមួយរុស្ស៊ី ឬចិន, នេះបើយោងតាមការចុះ ផ្សាយរបស់ NBC កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពដែលដឹងអំពីផែនការនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ថា វិធីសាស្រ្តដែលបានស្នើឡើង ត្រូវបានគេរាយការណ៍ថា នឹងផ្តោតការយកចិត្តទុកដាក់កាន់ តែខ្លាំងទៅលើអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្ររយៈចម្ងាយខ្លីនៅក្នុងជម្លោះក្នុងតំបន់ ជាជាងការពឹងផ្អែកជាចម្បងលើអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ។
យោងតាម សារព័ត៌មាន NBC គឺថា ការពិនិត្យឡើងវិញជាសម្ងាត់នេះ មានបំណងដោះស្រាយ សេណារីយ៉ូដែលអាចកើតមាន ដែលសម្ព័ន្ធមិត្តអាមេរិករងការវាយប្រហារពីរុស្ស៊ី ឬចិននៅក្នុងជម្លោះក្នុងតំបន់។ វាត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានត្រួតពិនិត្យដោយប្រធានគោលនយោបាយរបស់មន្ទីរបញ្ចកោណ គឺលោក Elbridge Colby។
មន្ត្រីការពារជាតិអាមេរិកបានប្រាប់ NBC ថាគោលបំណងគឺ ដើម្បីផ្តល់ឱ្យប្រធានាធិបតីនូវជម្រើសនុយក្លេអ៊ែរ “ប្រាកដនិយម និងគួរឱ្យទុកចិត្ត” កាន់តែច្រើន ដោយអះអាងថាជម្រើសជាច្រើនប្រភេទនឹង “ពង្រឹងការទប់ស្កាត់”។
ប្រែសម្រួលៈ ណៃ តុលា









