ព័ត៌មានអន្តរជាតិ

លោក Trump បដិសេធថា អាមេរិក មិនមានបញ្ហាខ្ចះខាត អាវុធឡើយ ហើយកំពុងស្វែង រកប្រភពព័ត៌មាន បែកធ្លាយទាំងនោះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតី Donald Trump បានបដិសេធរបាយការណ៍ ដែលថាសហរដ្ឋអាមេរិក កំពុងទទួលរងការខ្វះខាតអាវុធហើយ បានប្តេជ្ញានៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមដើម្បីស្វែងរកការកាត់ទោសឱ្យ
ជាប់ពន្ធនាគាររយៈពេលវែង សម្រាប់អ្នកដែលសង្ស័យ ពីការលេចធ្លាយព័ត៌មានទាំងនោះ។

លោក Trump បានបង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ៖ សហរដ្ឋអាមេរិកមាន គ្រាប់បែក ដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសប្រភេទមួយចំនួន ។ លើសពីនេះ បរិមាណដ៏ច្រើនកំពុងត្រូវបានផលិត និងដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកតាមតម្រូវការ។

លកTrump និងមន្ទីរបញ្ចកោណ ប្រឈមមុខនឹងសំណួរ កាន់តែច្រើនអំពីស្ថានភាព នៃឃ្លាំងអាវុធរបស់យោធា ជាមួយនឹងសង្រ្គាមនៅពេលនេះនៅក្នុងខែ ទី៦របស់ខ្លួន ហើយកិច្ចព្រមព្រៀង សន្តិភាពនៅសេសសល់កាន់តែពិបាក។

អ៊ីរ៉ង់បានឆ្លើយតបទៅនឹងរបាយការណ៍នៃការបង្រួញការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកដោយនិយាយថាអាវុធផលិតក្នុងស្រុករបស់ខ្លួនផ្តល់ឱ្យវានូវសមត្ថភាព ក្នុងការឆ្លើយតបទៅនឹង ការគំរាមកំហែងណាមួយ។

គួរឲ្យដឹងដែរថាបន្ទាប់ពីសហរដ្ឋអាមេរិកបានចំណាយបរិមាណដ៏ច្រើននៃអាវុធពិបាកផលិតក្នុងកំឡុងប្រតិបត្តិការប្រយុទ្ធដែលគេស្គាល់ថាជា Operation Epic Fury និងការវាយប្រហារទៅវិញទៅមក ចាប់តាំងពីពេលនោះមក រដ្ឋបាល Trump បានស្វែងរកការធានាដល់ប្រជាជនអាមេរិកថាឃ្លាំងផ្ទុកមីស៊ីលរបស់ប្រទេសនេះនៅតែរឹងមាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top