ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អះអាងថា កិច្ចព្រមព្រៀង នៃច្រក Hormuz ត្រូវបានបញ្ចប់តែអាមេរិក ចាំបាច់ត្រូវតែប្តេជ្ញាចិត្ត ឲ្យច្បាស់មុនពេល អាចបើកច្រកនេះវិញបាន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃនេះបានឲ្យដឹងថាកិច្ចព្រមព្រៀងនៃច្រកសមុទ្រ Hormuz ត្រូវបានបញ្ចប់ទៅហើយ រវាងអ៊ីរ៉ង់ និងអូម៉ង់ ជាពិសេសសម្រាប់នាវា ពាណិជ្ជកម្មដែលត្រូវការឆ្លងកាត់។

យោងតាមការបញ្ជាក់ដែលបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។លោកបានបញ្ជាក់ទៀតថាយ៉ាងណាក្តីកិច្ចព្រមព្រៀងនេះនឹងមិនអនុញ្ញាតិ ឲ្យមានការបើកច្រកសមុទ្រ Hormuz ជាស្វ័យប្រវត្តិឡើងវិញឡើយ ។ លោកក៏បានព្រមានអាមេរិក ដែរអំពីបញ្ហានេះ ពីព្រោះថាអ៊ីរ៉ង់មិនបានទាក់ទងកិច្ចការងារ ដោយផ្ទាល់ជាមួយនឹងភាគីរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនឡើយ។

អ៊ីរ៉ង់បានធ្វើការបញ្ជាក់ថា កិច្ចព្រមព្រៀង ជាមួយនឹងអាមេរិកអាចធ្វើឡើង ប៉ុន្តែចាំបាច់ត្រូវតែបញ្ជាក់ អំពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ជាមុនសិនពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន។

នៅប្រទេសអារ៉ាប៊ីសាអូឌីតវិញព្រះរាជាណាចក្រនេះ កំពុងរៀបចំ សម្រាប់ការសម្របសម្រួលជាច្រើនដែរ ដោយកងជីវពលអ៊ីរ៉ាក់ ដែលធ្វើការ ជាមួយក្រុម ឧទ្ទាម Houthi ដែលគាំទ្រ
ដោយអ៊ីរ៉ង់ ។ មន្ត្រីអារ៉ាប៊ីសាអូឌីត បានប្រាប់ CNN ខណៈដែលជម្លោះមជ្ឈិមបូព៌ាគំរាមកំហែង ដល់ការរីករាលដាលនៅក្នុងតំបន់។ មុននេះ ក្រុមសកម្មប្រយុទ្ធយេម៉ែន បាននិយាយថា
ខ្លួនបានធ្វើប្រតិបត្តិការយោធា ទ្រង់ទ្រាយធំ ប្រឆាំងនឹងកងទ័ពអារ៉ាប៊ីសាអូឌីត៕

ប្រែសម្រួល៖ស៊ុនលី

To Top