ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក​ ប្រកាសផែនការសន្តិសុខ​ ដើម្បីបន្តការនាំចេញផ្លែបឺរ​ ទៅកាន់សហរដ្ឋអាមេរិក

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឧ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រី​ កំពុងធ្វើការលើផែនការសកម្មភាព​ ដើម្បីជំរុញសន្តិសុខនៅក្នុងរដ្ឋ Michoacan ដែលរងគ្រោះដោយឧក្រិដ្ឋកម្ម ដូច្នេះការនាំចេញផ្លែបឺររបស់ខ្លួនទៅ កាន់សហរដ្ឋអាមេរិក​ អាចបន្តឡើងវិញបាន បន្ទាប់ពីពួកគេត្រូវបានផ្អាកម្តងទៀត ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីនៅវិមានជាតិ លោកស្រី Sheinbaum បានឧ្យដឹងថា យុទ្ធសាស្ត្រនេះមានគោលបំណងធានាបន្ថែមទៀតនូវសន្តិសុខនៅក្នុងតំបន់មួយចំនួននៃរដ្ឋ Michoacan ជាកន្លែងដែលឆ្មាំជាតិមានវត្តមានមានកំណត់ ខណៈពេលដែលរក្សាការចរចាជាមួយអាជ្ញាធរអាមេរិកក្នុងពេលដំណាលគ្នា។

លោកស្រីបានលេីកឡេីងថា “យើងសង្ឃឹមថាវានឹងបន្តឡើងវិញក្នុងពេលឆាប់ៗនេះ (សំដៅទៅលើការនាំចេញ) ហើយនោះហើយជាមូលហេតុ ដែលយើងកំពុងចរចា និងក្នុងពេលជាមួយគ្នានេះ ពង្រឹងសន្តិសុខនៅក្នុង តំបន់មួយចំនួនដែលឆ្មាំមិនមានវត្តមានច្រើន”។

លោកស្រី Sheinbaum បានបន្ដថា លោកស្រីបានជួបជាមួយអ្នកដាំ និងនាំចេញផ្លែបឺរនៅរដ្ឋ​ Michoacan ដែលជាប្រទេសផលិត និង នាំចេញផ្លែបឺរឈានមុខគេទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិក បានចេញការជូនដំណឹងសន្តិសុខសម្រាប់តំបន់នេះ។

ក្នុងពេលជាមួយគ្នានេះ ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទម៉ិកស៊ិកបានស្នើសុំជួបជាមួយ ស្ថានទូតសហរដ្ឋអាមេរិក ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីស្នើឱ្យការ ត្រួតពិនិត្យបន្តឡើងវិញ ដោយមានវត្តមានរបស់អ្នក ត្រួតពិនិត្យមកពីសេវា សុវត្ថិភាពចំណីអាហារជាតិរបស់ខ្លួន៕

To Top