ចិនជំរុញឱ្យអាជ្ញាធរជប៉ុន ឈប់លេងជាមួយភ្លើង លើបញ្ហាអាវុធនុយក្លេអ៊ែរ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឧ្យដឹងថា អាជ្ញាធរជប៉ុន គួរតែស្តាប់ការអំពាវនាវរបស់ប្រជាជន បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដែលមិនទទួលយក ផលិត កាន់កាប់ ឬរីកសាយភាយអាវុធនុយក្លេអ៊ែរ និងឈប់លេងជាមួយភ្លើងលើ បញ្ហាអាវុធនុយក្លេអ៊ែរ។
អ្នកនាំពាក្យចិនលោក Lin Jian បានធ្វើការកត់សម្គាល់នេះនៅពេលឆ្លើយសំណួរទាក់ទងនឹងការស្ទង់មតិថ្មីៗនេះ ដែលធ្វើឡើងដោយសមាគមស្រាវជ្រាវមតិសាធារណៈជប៉ុន។
ការស្ទង់មតិបានបង្ហាញថា ៧៦ភាគរយ នៃប្រជាជននៅក្នុងប្រទេសជប៉ុន គាំទ្រដល់ការប្រកាន់ខ្ជាប់នូវគោលការណ៍ មិនមែននុយក្លេអ៊ែរចំនួនបី របស់ប្រទេស គឺមិនផលិត មិនកាន់កាប់ ឬមិនអនុញ្ញាតឱ្យមានអាវុធ នុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន។
ការស្ទង់មតិក៏បានរកឃើញផងដែរថា ៧៧ភាគរយនៃអ្នកឆ្លើយតបជឿថា ប្រទេសជប៉ុន មិនគួរបន្តការចែករំលែកអាវុធ នុយក្លេអ៊ែរទេ ដែលជាការរៀបចំមួយដែលសហរដ្ឋអាមេរិកនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា









