តួកគី ចាប់ខ្លួនមនុស្សជាង ១០០នាក់ ដែលជាប់សង្ស័យថា ជាក្រុមរដ្ឋអ៊ីស្លាម IS ក្នុងប្រតិបត្តិការទូទាំងប្រទេស
អ៊ីស្តង់ប៊ុល៖ ក្រសួងមហាផ្ទៃតួកគីបានឧ្យដឹងថា កងកម្លាំងអាវុធហត្ថតួកគី បានឃុំខ្លួនសមាជិក និងអ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាមចំនួន ១០៤ នាក់ ដែលសង្ស័យថាជាសមាជិក និងអ្នកគាំទ្ររដ្ឋអ៊ីស្លាម ក្នុងប្រតិបត្តិការសម្របសម្រួល ទូទាំងប្រទេស។
ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នា នៅទូទាំងខេត្តចំនួន ៣០ ដោយបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានកិច្ចសហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម នៃបញ្ជាការកងរាជអាវុធហត្ថ និងព្រះរាជអាជ្ញាក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍ ជនសង្ស័យត្រូវបានចោទ ប្រកាន់ពីបទផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុម IS តាមរយៈបុគ្គលដែលមានទំនាក់ទំនង និងអង្គការជំនួយ ដែលអះអាងថាបានផ្សព្វផ្សាយ ការឃោសនារបស់ក្រុមនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាសមាជិកនៃក្រុម។
ប្រភពបានបន្ថែមថា តួកគីបានកំណត់ជាផ្លូវការថា IS ជាអង្គការភេរវកម្មក្នុងឆ្នាំ ២០១៣ ហើយចាប់តាំងពីពេលនោះមក ត្រូវបានក្រុមនេះកំណត់គោលដៅក្នុងការ វាយប្រហារជាច្រើនលើក ។ ជាការឆ្លើយតប ទីក្រុងអង់ការ៉ា បានបង្កើនប្រតិបត្តិការប្រឆាំង ភេរវកម្មទាំងនៅក្នុងស្រុក និងនៅបរទេស៕









