ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់និយាយថា ក្រុងតេហរ៉ង់ស្វាគមន៍ ជានិច្ចនូវកិច្ចពិភាក្សា តែដាច់ខាតមិន ចុះចាញ់នោះឡើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian
បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ប្រទេសក្នុងការបន្តកិច្ចសន្ទនា ដើម្បីការពារសិទ្ធិរបស់ខ្លួន ខណៈគូសបញ្ជាក់ថា ទីក្រុង
តេហរ៉ង់នឹងមិនអាចឲ្យគេបង្ខំឱ្យចុះចាញ់ឡើយ។

លោក Pezeshkian បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រការិយាល័យ
របស់គាត់កាលពីថ្ងៃសុក្រ ដោយការពារការសម្រេចចិត្ត របស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការចូលចរចាជាមួយសហរដ្ឋអាមេរិក និងចុះ
ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់សង្គ្រាម។

លោក Pezeshkian បាននិយាយថា អ៊ីរ៉ង់នៅតែប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួន ដរាបណាសហរដ្ឋអាមេរិកបំពេញការ
សន្យារបស់ខ្លួនក្រោម MoU ដោយបន្ថែមថាកន្លែងណាដែលពួកគេមិនបំពេញការប្តេជ្ញាចិត្តរបស់ពួកគេ យើងមិនមានកាតព្វកិច្ចបន្ត។

កាលពីដើមសប្តាហ៍នេះ លោក Pezeshkian បានបដិសេធថា លោកមិនបានចុះចេញពីតំណែង ហើយបាននិយាយថាលោកនឹង បន្តការងាររបស់គាត់ដោយតាំងចិត្ត។ ការ​លើក​ឡើង​នេះ​បាន​កើត​ឡើង​ចំពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ការ​បែកបាក់​គ្នា​ក្នុង​ការ​ដឹកនាំ​របស់​អ៊ីរ៉ង់​ជុំវិញ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ។

កាលពីខែមិថុនា អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើ MoU ដែលភាគីទាំងពីរគ្រោង នឹងធ្វើការចរចាក្នុងរយៈពេល៦០ថ្ងៃ ដើម្បីឈានដល់កិច្ចព្រមព្រៀង ចុងក្រោយ ។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងជាថ្មីរវាងអ្នកទាំងពីរ បានធ្វើឱ្យជោគវាសនានៃកិច្ចពិភាក្សាមិន
ច្បាស់លាស់ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top