អ៊ីរ៉ង់ អះអាងថា ការចរចាជាមួយសហរដ្ឋអាមេរិក មិនអាចទៅរួចនោះទេ លុះត្រាតែការរំលោភលើ MOU សន្តិភាព ត្រូវបានបញ្ចប់

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ការបន្តការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងមិនអាចទៅរួចនោះទេ លុះត្រាតែសហរដ្ឋអាមេរិកបញ្ចប់ការរំលោភ លើអនុស្សរណៈនៃការយោគយល់គ្នាដែលទើបចុះហត្ថលេខាថ្មីៗ នេះរវាងប្រទេសទាំងពីរ។
លោក Araghchi បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងថ្លែងទៅកាន់អ្នកយកព័ត៌មាន នៅខាងក្រៅព្រឹត្តិការណ៍មួយ នៅទីក្រុងតេអេរ៉ង់ ដោយសង្កត់ធ្ងន់ថា មិនមានការចរចាណាមួយ កំពុងដំណើរការរវាងភាគីទាំងពីរនោះទេ។
លោកបានលេីកឡេីងថា “ទោះបីជាសារកំពុងត្រូវបានផ្លាស់ប្តូរ តាមរយៈអ្នកសម្របសម្រួលក៏ដោយ ដំណើរការនេះមិនត្រូវបានគេហៅថា ជាការចរចានោះទេ”។
លោកបានកត់សម្គាល់ថា ទោះបីជាប្រទេសអន្តរការីមួយចំនួនកំពុងស្វែងរកការបន្តការចរចាក៏ដោយ វាមិនអាចទៅរួចទេ រហូតដល់ភាគីសហរដ្ឋអាមេរិក បញ្ចប់ការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នារបស់ខ្លួន និងទូទាត់សង សម្រាប់អ្វីដែលខ្លួនបានរំលោភ។
ដោយធ្វើអត្ថាធិប្បាយលើការចរចា ដែលកំពុងដំណើរការរវាងអ៊ីរ៉ង់ និងអូម៉ង់ ស្តីពីការបង្កើតការរៀបចំចរាចរណ៍ ផ្លូវសមុទ្រថ្មីនៅក្នុងច្រកសមុទ្រហ័រមូស លោកបាននិយាយថា ការចរចាជាមួយទីក្រុងមូស្កាត ស្តីពីការកំណត់ផ្លូវថ្មីមួយតាមរយៈផ្លូវទឹកកំពុងបន្ត ហើយបានរីកចម្រើន យ៉ាងល្អរហូតមកដល់ពេលនេះ៕








