ព័ត៌មានអន្តរជាតិ

ប្រទេសចិន កំពុងបង្កើនការកាត់ បន្ថយការពឹងផ្អែក លើទំនិញអាល្លឺម៉ង់

បរទេស៖ ធ្លាប់ជាអ្នកប្រើប្រាស់ទំនិញ អាល្លឺម៉ង់ធំជាងគេទីពីរ, តម្រូវការ របស់ប្រទេសចិនកំពុងធ្លាក់ចុះ ខណៈដែលចិនកាន់តែមានភាពគ្រប់គ្រាន់ ដោយខ្លួនឯងនៅក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់ឧស្សាហកម្មអឺរ៉ុប។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា តួលេខបឋមដែល ចេញផ្សាយដោយទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគអាល្លឺម៉ង់បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីសរុបរវាងអាល្លឺម៉ង់ និងចិនលើសពី ១២៨ ពាន់លានអឺរ៉ូនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដែលខ្ពស់ជាងពាណិជ្ជកម្មរវាងអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ៣ ពាន់លានអឺរ៉ូ។

ក្នុងចំណោមចំនួនសរុបនោះ ការនាំចូលពីប្រទេសចិនបានឈានដល់ ៩១,៨ ពាន់លានអឺរ៉ូ ដែលជាការកើនឡើង ៨,៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ ការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់ប្រទេសចិនបានថយចុះជាង ១២% ដោយធ្លាក់ចុះមកត្រឹមតិចជាង ៣៧ ពាន់លានអឺរ៉ូ។

ការវិវត្តន៍ទាំងនេះក៏បានបណ្តាលឱ្យឱនភាពនៃមហាអំណាចសេដ្ឋកិច្ចអឺរ៉ុបដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកកើនឡើងដល់ប្រហែល ៥៥ ពាន់លានអឺរ៉ូ កើនឡើងពី ៤០ ពាន់លានអឺរ៉ូនៅក្នុងឆមាសទីមួយនៃឆ្នាំមុន។

សព្វថ្ងៃនេះ ប្រទេសចិនគឺជាទីផ្សារធំទី៩សម្រាប់ទំនិញអាល្លឺម៉ង់ ដែលធ្លាក់ចុះពីតំណែងធំទីពីររបស់ខ្លួនក្នុងឆ្នាំ ២០២១។ នៅឆ្នាំនោះ ប្រទេសអាល្លឺម៉ង់បានលក់ទំនិញដែលមានតម្លៃ ១០៤ ពាន់លានអឺរ៉ូទៅឱ្យប្រទេសចិន ទោះបីជាមានផលប៉ះពាល់នៃជំងឺរាតត្បាតក៏ដោយ។

យោងតាមអ្នកជំនាញ មូលហេតុ នៃការកើនឡើងជាបន្តបន្ទាប់នៃឱនភាពនេះគឺថា ប្រទេសចិនកំពុងលក់ទំនិញ កាន់តែច្រើនឡើងៗទៅឱ្យប្រទេសអាល្លឺម៉ង់ ខណៈពេលដែលអាជីវកម្មអាល្លឺម៉ង់ កំពុងកាត់បន្ថយការពឹងផ្អែក របស់ពួកគេលើការនាំចូល ឧស្សាហកម្មពីអឺរ៉ុបបន្តិចម្តងៗ។

ប្រែសម្រួលៈ ណៃ តុលា

To Top