ដ្រូនអ៊ុយក្រែន វាយប្រហារទីក្រុងមួយ របស់រុស្សីសម្លាប់មនុស្ស១៣នាក់របួស៤៨នាក់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្នុងតំបន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែន ទៅលើទីក្រុង Nizhnekamsk ក្នុងសាធារណរដ្ឋតាតាស្តង់ របស់ប្រទេសរុស្ស៊ីបានកើនឡើងដល់១៣នាក់ហើយ។
ក្រៅពីនេះមនុស្ស ៤៨ នាក់ទៀតត្រូវបានរាយការណ៍ថាបានរងរបួស។ អភិបាលក្រុង Radmir Belyaev បាននិយាយថា ៖ទាំងទីតាំងឧស្សាហកម្ម និងតំបន់ស៊ីវិល ត្រូវបានគេកំណត់គោលដៅនៅក្នុងទីក្រុង ដែលស្ថិតនៅចម្ងាយប្រហែល៨៨០ គីឡូម៉ែត្រភាគខាងកើតទីក្រុងម៉ូស្គូ។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ជនស៊ីវិលម្នាក់ក្នុងចំណោមជនស៊ីវិល ដែលត្រូវបានសម្លាប់ គឺជាអនីតិជន។ ទីភ្នាក់ងារនេះបានចាត់ទុកការវាយ
ប្រហាររបស់អ៊ុយក្រែន ជាសកម្មភាពភេរវកម្ម ដោយសង្កត់ធ្ងន់ថា ទីតាំងគោលដៅ មិនមានជាប់ពាក់ព័ន្ធជាមួយសកម្មភាពយោធាទេ។
រដ្ឋបាល Tatarstan បាននិយាយថា ប្រជាពលរដ្ឋ Uzbekistan និង Tajikistan អាចស្ថិតក្នុងចំណោមអ្នកស្លាប់ ទាំងនោះផងដែរ។
ក្រសួងសុខាភិបាលក្នុងតំបន់បានបញ្ជា ឱ្យមានការកើនឡើងនៃអ្នកឆ្លើយតប ដោយបញ្ជូនក្រុមគ្រូពេទ្យចំនួនមួយ ចំនួនបន្ថែមទៀតទៅកាន់តំបន់Nizhnekamsk ពីទីក្រុង Naberezhnye Chelny និងមជ្ឈមណ្ឌលឱសថគ្រោះមហន្តរាយ Tatarstan ដែលជាមន្ទីរពេទ្យឯកទេសរបួសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី








