ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់លើកឡើងថា អ៊ុយក្រែន ត្រូវតែទូទាត់សំណងទាំងអស់ ចំពោះការវាយប្រហារ លើនាវាអ៊ីរ៉ង់ កាលពីពេលកន្លងមក

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ុយក្រែនត្រូវតែផ្តល់ សំណងដល់អ៊ីរ៉ង់ សម្រាប់ការវាយប្រហារ ដ៏សាហាវទៅលើកប៉ាល់ ដឹកទំនិញរបស់ខ្លួននៅសមុទ្រCasper ខណៈដែលក្រុងគៀវបានបរាជ័យក្នុង ការបញ្ចុះបញ្ចូលទីក្រុងតេហរ៉ង់ថា ការវាយប្រហារនេះ គឺជាហេតុការណ៍អចេតនានោះទេ។

កប៉ាល់​នេះ​ត្រូវ​បានរង​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​កាល​ពី​ខែ​មុន ដោយ​បាន​សម្លាប់​នាវិក​ម្នាក់។ ទីក្រុងតេហរ៉ង់បានថ្កោល
ទោសការវាយប្រហារនេះថា មិនប្រុងប្រយ័ត្ន។ ដើមឡើយទីក្រុងគៀវបានការពារសកម្មភាពរបស់ខ្លួន ដោយនិយាយថា អ៊ីរ៉ង់គ្មានជំហរដើម្បីក្លែងធ្វើជាជនរងគ្រោះ ប៉ុន្តែក្រោយមកបានពណ៌នាការវាយប្រហារថាជាកំហុស ហើយបាននិយាយថា ខ្លួនមិនបានស្វែងរកការកើនឡើងកំដៅជាមួយនឹងទីក្រុងតេហរ៉ង់នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Esmail Baghaei បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងតេហរ៉ង់បានឮពីដំណើររឿង
របស់ទីក្រុងគៀវអំពីការវាយប្រហារនេះ ប៉ុន្តែមិនបានពិចារណាថាបញ្ហានេះត្រូវបានដោះស្រាយទេ។

លោក Baghaei បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖យើងបានឮនូវអ្វីដែលពួកគេនិយាយ ប៉ុន្តែបានផ្តល់ការទទួល
ស្គាល់ដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនថា ការវាយប្រហារបែបនេះបានកើតឡើង ពួកគេពិតជាត្រូវផ្តល់សំណងដល់ពួកយើង។
លោក​បាន​បន្ថែម​ថា ប្រសិន​បើ​ក្រុង​កៀវ​មិន​ផ្តល់​សំណង​ទេ ក្រុង​តេហរ៉ង់​នឹង​បន្ត​រឿង​នេះ​ដោយ​ខ្លួន​ឯង។

គួរឲ្យដឹងដែរថាបន្ទាប់ពីការ វាយប្រហារ លោក Zelensky បានសរសើរលទ្ធផលខ្លាំង នៃការវាយប្រហារ លើនាវាដែលគាត់បានអះអាងថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញយោធា។ គាត់បាននិយាយថា អ៊ុយក្រែនមិនចង់បើក រណសិរ្សថ្មី ជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែបានចោទប្រកាន់ថា ខ្លួនបានវាយប្រហារប្រទេសរបស់គាត់ ដោយផ្គត់ផ្គង់រុស្ស៊ីជាមួយនឹងយន្តហោះគ្មានមនុស្សបើក Shahed និងបច្ចេកវិទ្យាពាក់ព័ន្ធ៕

ប្រែសម្រួល៖ស៊ុនលី

To Top