សហរដ្ឋអាមេរិក លុបចោលទិដ្ឋាការជាង ១៧៥,០០០ ចាប់តាំងពីការចាប់ផ្ដេីមអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានលុបចោលទិដ្ឋាការជាង ១៧៥,០០០ ចាប់តាំងពីខែមករា ឆ្នាំ២០២៥ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាប់ផ្តើមអាណត្តិទីពីររបស់លោក។
ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទិដ្ឋាការភាគច្រើនទាំងនេះ ត្រូវបានលុបចោលដោយសារតែការ ប្រឈមមុខដាក់គ្នា រវាងការអនុវត្តច្បាប់ សម្រាប់សកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដោយការវាយប្រហារ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការលួច និងឧក្រិដ្ឋកម្មគ្រឿងញៀន ជាមូលហេតុចម្បង”។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា “ទិដ្ឋាការភាគច្រើនត្រូវបានលុបចោលដោយសារតែការបើកបរដោយមិនប្រុងប្រយ័ត្ន ការរំលោភបំពានផ្លូវភេទ ការរំលោភបំពានលើកុមារ ការក្លែងបន្លំ និងការកិបកេងប្រាក់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ទិដ្ឋាការសហរដ្ឋអាមេរិក គឺជាឯកសិទ្ធិ មិនមែនជាសិទ្ធិទេ។ ក្រសួងនៅតែប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ឧបករណ៍ទាំងអស់ ដែលមានដើម្បីការពារសហគមន៍របស់យើងពីអ្នកដែលរំលោភបំពានវា”។
ចាប់តាំងពីលោក ត្រាំ បានវិលត្រឡប់មកកាន់សេតវិមានវិញ រដ្ឋបាលរបស់លោកបានរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ដោយបង្ក្រាបជនអន្តោប្រវេសន៍ដែលគ្មានឯកសារ និងបង្កើនការត្រួតពិនិត្យអ្នកកាន់ទិដ្ឋាការសហរដ្ឋអាមេរិក៕








