យន្តហោះចម្បាំងធុន MiG-29 ធ្លាក់នៅភាគខាងត្បូងអ៊ុយក្រែន ក្នុងពេលកំពុបំពេញ បេសកកម្មប្រយុទ្ធ

គៀវ៖ យន្តហោះចម្បាំងធុន MiG-29 មួយគ្រឿងរបស់កងទ័ពអាកាសអ៊ុយក្រែន បានធ្លាក់នៅល្ងាចថ្ងៃចន្ទ នៅតំបន់ Odesa ភាគខាងត្បូងប្រទេស ខណៈកំពុងបំពេញបេសកកម្មប្រយុទ្ធ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសអ៊ុយក្រែន។
អ្នកបើកយន្តហោះបានលោត ចេញពីយន្តហោះដោយជោគជ័យ ហើយត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព។
យោងតាមព័ត៌មានបឋម ហេតុការណ៍នេះបានកើតឡើង ខណៈពេលដែលអ្នកបើកយន្តហោះកំពុងបំពេញភារកិច្ចបំផ្លាញគោលដៅផ្លូវអាកាសរបស់សត្រូវ។
យន្តហោះបានឆេះ បណ្តាលឱ្យអ្នកបើកយន្តហោះបាត់បង់ការគ្រប់គ្រង ទោះបីជាមានការប៉ុនប៉ងជួយសង្គ្រោះយន្តហោះក៏ដោយ។
ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើម ដើម្បីកំណត់មូលហេតុនៃការធ្លាក់៕
ប្រែសម្រួល ឈូក បូរ៉ា








