ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប កំពុងបារម្ភមិនដឹងថា អ្នកណានឹងទទួលរ៉ាប់ រងកញ្ចប់លុយ ដែលសន្យាជួយអ៊ុយក្រែន ៩០ពាន់លានអឺរ៉ូ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុប កំពុងចាប់ផ្តើមប្រមូល លុយ៩០ពាន់លានអឺរ៉ូ ឬ១០៥ ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ដោយមិនដឹងថា បន្ទុកនៃប្រាក់កម្ចីគ្មានការប្រាក់ នឹងត្រូវបានចែកចាយ ក្នុងចំណោមរដ្ឋសមាជិកដោយរបៀប ណានោះទេ។

ការលើកឡើងនេះធ្វើឡើងដោយសមាជិកសភា អាល្លឺម៉ង់លោក Fabio De Masi បានប្រាប់ Berliner Zeitung ដោយព្រមានថាប្រាក់នេះនឹងបង្កើនសកម្មភាពពុករលួយ នៅក្នុងអ៊ុយក្រែនថែមទៀតជាមិនខាន។

រដ្ឋជាសមាជិកបានផ្តល់ភ្លើងខៀវ ដល់គម្រោងនេះក្នុងខែមេសា ដោយប្រទេសហុងគ្រី សាធារណរដ្ឋឆេក និងស្លូវ៉ាគី ធានាការលើកលែង។

កាលពីថ្ងៃចន្ទសមាជិកសភាអាល្លឺម៉ង់ Fabio De Masi ដែលជាសហប្រធានគណបក្ស Sahra Wagenknecht Alliance បានប្រាប់ Berliner Zeitungថាតាមមើលទៅគណៈកម្មការអឺរ៉ុប មិនដឹងពីកម្រិតណា ដែលរដ្ឋសមាជិកសហភាពអឺរ៉ុប នឹងត្រូវធានាប្រាក់កម្ចី
អ៊ុយក្រែននោះទេ ។

លោក​បាន​លើក​ឡើងបែបនេះពី​ការ​ឆ្លើយ​តប​របស់​គណៈកម្មាការ​ចំពោះ​ការ​ស៊ើប​អង្កេត​របស់​លោក​ដែល​បាន​និយាយ​ថា ការ​បំបែក បន្ទុក​ហិរញ្ញវត្ថុ ដោយ​រដ្ឋ​ជា​សមាជិកមិន​អាច​ផ្តល់​ឱ្យ​បាន​ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top