ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការបញ្ចេញសញ្ញាអាសន្ន នៅក្បែរគំនរបាក់បែក​ ៖ ​សហគមន៍​អន្តរជាតិ​ គួរ​ប្រុងប្រយ័ត្នខ្ពស់ ​ចំពោះ​ករណី​ដែល​កម្លាំងស្តាំនិយមជប៉ុន​ ចង់​ឱ្យ​យោធា​និយម ​ងើប​ឡើង​វិញ

ថ្ងៃទី ​៦ ​និង​ថ្ងៃ​ទី ​៩ ​ខែសីហា​គឺជាខួបទី៨១​ឆ្នាំ​នៃ​ហេតុការណ៍ ដែលក្រុងហ៊ីរ៉ូស៊ីម៉ា​ និង​ក្រុង​​ណា​ហ្គាសាគី​របស់ជប៉ុន​រងការទម្លាក់គ្រាប់ បែក​បរមាណូ​ ដោយឡែកពីគ្នា ​ ព័ត៌មាន​ដែល​ប្រ​ព័ន្ធ​​ផ្ស​ព្វ​​ផ្សាយ​ជប៉ុន ​បានចេញផ្សាយ គួរឱ្យអ្នកផង ទាំងពួង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ពោលគឺ ​សំ​ណើ​សុំថវិកាការពារជាតិ​របស់​ក្រសួងការពារជាតិជប៉ុន​សម្រាប់ឆ្នាំ​សារពើ​ពន្ធ ​២០២៧ ​ពី​ក្រ​សួង​ហិរញ្ញវត្ថុ​នឹង​ឈានដល់ ​៨,៩ ​ទ្រីលានយ៉េនជប៉ុន ​ដែល​បានបំបែក​កំណត់​ត្រា​ខ្ពស់​បំផុ​ត​​ក្នុងប្រវត្តិសាស្ត្រ ​។ ​មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលជប៉ុន បានថ្លែងថា ​ថវិកាការពារជាតិ ​ចុ​ង​​ក្រោយ​សម្រាប់​ឆ្នាំសារពើពន្ធ ​២០២៧ ​ប្រហែលនឹង​ឡើងដល់ ​១០ ​ទ្រីលានយ៉េនជប៉ុន ​។

អស់រយៈពេលយូរ​ណាស់​មកហើយ ​កម្លាំងស្តាំនិយមជប៉ុនបានកែបំភ្លៃការពិត​នៃ​ប្រវត្តិ​សា​ស្ត្រ ​ប្រើប្រាស់​អត្តសញ្ញាណ​នយោបាយ​ជា”អ្នករងគ្រោះ​ពី​ការបំផ្ទុះនុយក្លេអ៊ែរ”​ ដើម្បី​ទទួ​ល​បាន​ការ​អាណិត​អាសូរពីអន្តរជាតិ ​មិនអើពើនឹង​ករណី​ដែលជប៉ុនឈ្លានពាន​ប្រទេស​ជិត​​ខាង​បាន​បណ្តាល​ឱ្យ​ប្រជាជនរាប់សិបលាននាក់ស្លាប់​បាត់បង់ជីវិតនិង​រងរបួស ​ហើយ​ប៉ុន​ប៉ងដកខ្លួន​ចេញពី​ឧក្រិដ្ឋកម្ម​ឈ្លានពាន ​។ ​អ្វីដែលកាន់តែហួសហេតុនោះ ​គឺ ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ ​អាជ្ញាធរ​កាន់​អំណាច​របស់ជប៉ុន​ប៉ុនប៉ងធ្វើការវាតទីផ្នែកយោធា​ និង​ត្រៀមបម្រុង​សព្វាវុធ ​ស្វែង​រក​ការ​បង្កើន​ការ​ការ​ពារខាង​នុយក្លេអ៊ែរ​ពីអាមេរិក ​ដែល​លាតត្រ ដាង​ពី​មហិច្ឆតា​ចង់​លុប​ចោល​”គោល​ការណ៍​គ្មាននុយក្លេអ៊ែរចំនួន​៣” ​និង​ធ្វើ​”យោធូប​នីយ​កម្ម​ឡើ​ងវិញ” ​។

សំដៅថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ ​តើរដ្ឋាភិបាលជប៉ុន​ចំណាយ​យ៉ាង​ម៉េច ​? ​តាម​ការ​ផ្សាយដំណឹង​របស់​ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន​បានឱ្យ​ដឹងថា ​ថវិកាសំខាន់ៗ​រួម​មាន​ការបំពាក់យន្តហោះគ្មាន មនុស្សបើកបែបស្ទាក់ ​ការដាក់បញ្ចូលបញ្ញាសិប្បនិម្មិត(AI)​ទៅ​ក្នុង​ប្រព័ន្ធបញ្ជាការ ​និង​ការដាក់ពង្រាយបន្ថែមទៀត​នូវ​គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ​ដែល​មាន”សមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវ” ​។ ​ប្រការ​នេះ​បានបង្ហាញថា ​ជប៉ុន​បាន​បំ​បែក​ទាំង​ស្រុង​នូវ​ការជាប់ដៃជាប់ជើង​ពី​”គោលការណ៍”ស្វ័យការពារ”​ដែលបានបង្កើត ឡើង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញសន្តិភាព ​ហើយ​ពន្លឿនការផ្លាស់ប្តូរ​ឱ្យងាកទៅរកទិសដៅ​”ប្រទេសមាន​សម​ត្ថ​ភាព​ប្រយុទ្ធ” ​។ ​«សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ ​២០២៦ ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការពារជាតិជប៉ុន​នាពេលថ្មីៗកន្លងទៅនេះ​បាន​ឃោសនាបំប៉ោងយ៉ាង​គឃ្លើន​ពី​”វិបតិ្ត​សន្តិ​សុខ​នៅតំបន់ជុំវិញ”​ និង​ឃោសនាបំប៉ោងពីអ្វីដែលហៅថា ​”ការគំរាមកំហែង​ពី​ប្រ​ទេស​ចិន” ​នេះគ្រាន់តែជាការប្រឌិត លេស​សម្រាប់​ល្មើសនឹងសន្តិភាពនិយមបន្ទាប់​ពី​សង្គ្រា​ម​លោក​លើក​ទី២​ និង​ពន្លឿនការវាតទីយោធា និងត្រៀមបម្រុងសព្វាវុធតែប៉ុណ្ណោះ ​។

ព្រមពេលជាមួយគ្នានេះ ​ប្រជាជន​ជប៉ុនជាច្រើន ​បានជួបជុំគ្នា​ ដើម្បីប្រឆាំងតវ៉ា​នឹង​និន្នា​កា​រ​ដ៏គ្រោះថ្នាក់​របស់​រដ្ឋាភិបាល​លោកស្រី ​Sanae ​Takaichi ​ក្នុង​ការ​វាតទីយោធា​ និង​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ដោយបានស្រែកខ្លាំងៗថា ​”ប្រឆាំងសង្គ្រាម” និង​”មិនអនុញ្ញាត​ឱ្យ​ធ្វើ​វិ​សោ​ធនកម្ម​គោលការណ៍គ្មាននុយក្លេអ៊ែរចំនួន​៣ជាដាច់ខាត” ​។ល។ ​តាមលទ្ធផល​ នៃ​ការ​ស្ទង់​មតិ​ដែលធ្វើឡើង​ដោយ​សមាគម​ស្ទង់​សាធារណមតិ​របស់​ជប៉ុន​នៅដើមខែសីហា​បាន​បង្ហាញ​ថា ​អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៦​ភាគរយសម្គាល់ឃើញថា ​គួរប្រកាន់ខ្ជាប់​នូវ​”គោល​ការណ៍​គ្មាននុយក្លេអ៊ែរចំនួន​៣” ​ឯ​អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៧​ភាគរយសម្គាល់​ឃើ​ញ​ថា ​មិនត្រូវ​ស្វែងរក​”ការ​ចែករំលែកអាវុធនុយក្លេអ៊ែរ”ជាមួយ​សហរដ្ឋអាមេរិក ​។ ​ឆន្ទៈ ​រប​ស់​ប្រជាជន​មិនអាចរំលោភបំពានបាននោះទេ ​។ ​រដ្ឋាភិបាល​លោកស្រី ​Sanae ​Takaichi ​គួរ​ស្តាប់​សំឡេង​របស់ប្រជាជន ​បញ្ឈប់ការប្រលែង លេងជាមួយភ្លើងលើបញ្ហានុយក្លេអ៊ែរ ​ហើយ​កុំដើរជាន់ដានលើកាវិនិច្ឆ័យ ខុសចំពោះនិន្នាការប្រវត្តិសាស្ត្រ ​និង​ក្បត់​ក្តីបំណងប្រា​ថ្នា ​របស់​ប្រជាជន​ដែល​ចង់បានសន្តិភាព ​។

ទាក់ទង​នឹង​និន្នាការ​ដ៏គ្រោះថ្នាក់​របស់​រដ្ឋាភិបាលជប៉ុន ​ប្រទេសជិតខាង​ក៏​បាន​ថ្កោល​ទោស​យ៉ាងម៉ឺងម៉ាត់​ចំពោះករណីនេះ​ផងដែរ ​។ ​ចាប់តាំងពីដើមឆ្នាំនេះមក ​ប្រទេសចិនបាន​ ដាក់​បញ្ចូល​អង្គភាពរបស់ជប៉ុនចំនួន​២០​ក្នុងបញ្ជីឈ្មោះ ស្តីពីការគ្រប់គ្រងការនាំចេញ​ និង​ ដាក់​បញ្ចូល​អង្គភាព របស់ជប៉ុនចំនួន២០ ​ក្នុងបញ្ជីឈ្មោះតាមដាន ​នេះគឺមានសារសំខាន់បំផុត និងជាវិធានការដ៏ចាំបាច់សម្រាប់ការទប់ស្កាត់”ការធ្វើយោធូបនីយកម្មឡើងវិញ”​និង​កា​រ​ប៉ុន​ប៉ង​មានអាវុធនុយក្លេអ៊ែររបស់ជប៉ុន ​ក៏ដូចជាការគាំពារសន្តិភាពក្នុងតំបន់ និង​ពិភ​ព​លោក ​។

ត្តិសាស្ត្របានផ្តល់ការព្រមានយ៉ាងច្បាស់លាស់ ​។ ​សំឡេងតវ៉ាលាន់ឮគងរំពងនៅ​ក្បែ​រ​គំន​របាក់​បែក ​នៃក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន​៖ កុំភ្លេចប្រវតិ្តសាស្ត្រ ​បដិសោធចំពោះ ការ​មាន​អាវុធនុយ​ក្លេ​អ៊ែរ ​។ ​នេះគឺជា​ការបញ្ចេញសញ្ញាអាសន្នសម្រាប់រដ្ឋាភិបាលជប៉ុន៖ ​អ្នក​ដែល​ប្រលែងលេង​ជា​មួយ​ភ្លើង​ នឹងត្រូវឆេះរោលខ្លួនឯងជាក់ជាមិនខាន ​!

To Top