ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ ប្តូរយន្តហោះដោយសម្ងាត់​ នៅក្នុងប្រទេសតួកគី​ ដោយសារតែការគំរាមកំហែង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកបានចាកចេញពីយន្តហោះ Air Force One ដោយសម្ងាត់ ហើយបានហោះហើរចេញពីប្រទេសតួកគីដោយយន្តហោះផ្សេងកាលពីខែមុនដោយសារតែការគំរាមកំហែងសន្តិសុខ។

លោក ត្រាំ​ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីធ្វើដំណើរទៅកាន់រដ្ឋ Ohio ថា “ខ្ញុំជ្រើសរើសសេវាកម្មសម្ងាត់ និងយោធា។ ពួកគេចង់ឱ្យខ្ញុំជិះយន្តហោះផ្សេង​ ខ្ញុំគ្រាន់តែត្រូវធ្វើអ្វីដែលពួកគេនិយាយ​ ខ្ញុំគិតថាមានការគំរាមកំហែងនៅទីនោះ។ ខ្ញុំមិនបានសួរច្រើនពេកអំពីវាទេ​ ខ្ញុំទទួលបានការគំរាមកំហែងជាច្រើន”។

លោក ត្រាំ ដែលបានទៅប្រទេសតួកគីសម្រាប់កិច្ចប្រជុំកំពូល NATO បានឡើងយន្តហោះ Air Force One នៅចំពោះមុខកាមេរ៉ា មុនពេលចាកចេញពីយន្តហោះតាមរយៈរថយន្តដឹកជញ្ជូនអាហារនៅអាកាសយានដ្ឋាន ហើយផ្ទេរទៅយន្តហោះកងទ័ពអាកាសអាមេរិកតូចមួយនៅក្បែរនោះ ។

យោងតាមរបាយការណ៍ យន្តហោះ Air Force One បានចាកចេញពីប្រទេស ដោយដឹកមន្ត្រីជាន់ខ្ពស់ បុគ្គលិក និងអ្នកសារព័ត៌មាន ដែលមិនដឹងថាលោក ត្រាំ មិនបាននៅលើយន្តហោះនោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top